Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការរៀបចំប្រឡងបាក់ឌុបនៅខែសីហា មិនប៉ះពាល់ដំណើរការសិក្សារបស់សិស្សនោះទេ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​០៥ ​កុម្ភៈ នេះ​ថា ការ​រៀបចំ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ ​បាក់ឌុប នៅ​ខែសីហា ខាងមុខនេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​សិក្សា​របស់​សិស្សានុសិស្ស​នោះ​ទេ ​ដោយសារ​ឆ្នាំនេះ​ក្រសួង​បានដាក់​កាលបរិច្ឆេទ​ចូល​កង ​ឬ​ ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​ នៅ​ថ្ងៃទី​ ០១​ ខែវិច្ឆិកា ​ឆ្នាំ ២០២៥។

លោកស្រី​បាន​បន្តថា ដូចនេះ​សិស្សានុសិស្ស​មាន​ពេលវេលា​គ្រប់គ្រាន់​ និង​កាលវិភាគ​បាន​ត្រឹមត្រូវ ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការ​ចូលរួម​ប្រឡង​នា​ពេលខាងមុខ។

លោកស្រី បាន​បន្តទៀតថា សម្រាប់​ឆ្នាំ​សិក្សា​ ២០២៤-២០២៥​ នេះ ​ក្រសួង​អប់រំ ​បាន​រំកិល​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ ​ឌី​ប្លូ​ម​ និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ បាក់ឌុប​ ទៅរក​ភាពប្រក្រតី​ឡើងវិញ​ ពោល​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បញ្ជាក់ថា ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ បានធ្វើឱ្យ​ក្រសួង​អប់រំ​រំកិល​ការ​រៀន ​និង​បង្រៀន​ ក៏ដូចជា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ក្រសួង​បាន​ព្យាយាម​រំកិល​កាលបរិច្ឆេទ​ នៃ​ការ​ប្រឡង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ ក្នុង​ឆ្នាំ​សិក្សា ​២០២៤-២០២៥​ នេះ ​ក្រសួង​បានរៀបចំ​បាន​ទៅតាម​ការ​គ្រោងទុក​ដោយ​មិន​មានការ​រំកិល​ការ​រៀន​ និង​បង្រៀន ​ជា​បន្ត​ទៀត​ទេ។

គួរ​បញ្ជាក់​ថា ថ្មីៗ នេះ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​ជូនដំណឹង​ពី​កាលបរិច្ឆេទ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ ឌីប្លូម នៅ​ថ្ងៃ​ទី​ ១៤​ ខែកក្កដា ​ឆ្នាំ ​២០២៥ ​ខណៈ​នៅ​ឆ្នាំមុន​ប្រឡង​នៅ​ថ្ងៃទី​ ០២ ខែកញ្ញា ​ឆ្នាំ ​២០២៤ ​និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ បាក់ឌុប ធ្វើ​នៅ​ថ្ងៃទី​ ១៨​ ខែសីហា ​ឆ្នាំ​ ២០២៥ ​ខណៈ​ឆ្នាំមុន ​ធ្វើ​ថ្ងៃទី ០៨ ខែ​តុលា ​ឆ្នាំ ២០២៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម