ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំពាវនាវឱ្យមានការបរិច្ចាគឈាមឱ្យបានច្រើន ខណៈមន្ទីរពេទ្យមិនមានឈាមស្តុកទុកច្រើនទេ
នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មួយរយៈចុងក្រោយនេះ មានអ្នកជំងឺ ឈឺជាបន្តបន្ទាប់គ្នា ដែលជាមូលហេតុ ធ្វើឱ្យមន្ទីរពេទ្យ ពុំមានឈាមគ្រប់គ្រានសម្រាប់សង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ ។ បច្ចុប្បន្នប្រជាជនរស់នៅខេត្តរតនគិរី មានជំងឺច្រើនករណី ដែលត្រូវការឈាម ដើម្បីស្រោចស្រង់អាយុជីវិតនិងព្យាបាល ។

លោក ចាន់ តុលា វេជ្ជបណ្ឌិតជំនាញវះកាត់ និងផ្តល់ឈាម នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានមានប្រសាសន៍ថា រឿងដែលសំខាន់នៅពេលនេះ គឺមានស្ត្រីមុនឆ្លងទន្លេ និងក្រោយសម្រាលទារក ដែលត្រូវវះកាត់ជាបន្ទាន់ ហើយខេត្តរតនគិរី ក៏មានប្រជាជន មានជំងឺ និងសង្គ្រោះបន្ទាន់ ក្នុងមួយថ្ងៃៗច្រើនដែរ។

លោកបន្តថា ការសង្គ្រោះតាមរយៈផ្តល់ឈាមនេះ ប្រសិនបើមិនបានទាន់ពេលវេលានោះទេ គឺអាចបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិតបាន។ ហេតុនេះ លោក សំណូមពរសប្បុរសជនដែលមានសុខភាពល្អ ជួយបរិច្ចាគឈាមបន្ទាន់ផងចំពោះអ្នកជងឺពេលនេះកំពុងសង្រ្គោះបន្ទាន់។ សម្រាប់មណ្ឌលផ្ដល់ឈាម នៅក្នុងមន្ទីរពេទ្យមិនមានស្តុកកប្រភេទ A+/O+ B+ ច្រើននោះទេ។
សព្វថ្ងៃនេះមានប្រជាជន និងសិស្សនិស្សិត បាននាំគ្នាបរិច្ចាគឈាមជាបន្តបន្ទាប់ដែរ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មិនមានគ្រប់គ្រាន់ សម្រាប់ស្តុកទុក និងជួយផ្តល់ឈាម គ្រប់គ្រាន់ជួយអ្នកជំងឺនៅឡើយនោះទេ ។

សូមរម្លឹកឡើងវិញថា មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បាននិងកំពុងទទួលការបរិច្ចាគឈាមនេះ មិនមានពេលកំណត់ពេលឈប់ទទួល យកពីសប្បុរសជន ដែលមានបំណងជួយសង្គ្រោះជីវិតថ្មី ចង់ចូលរួមជួយសង្គមជាតិ សង្គ្រោះអាយុជីវិតមនុស្ស ។ សម្រាប់សប្បុរសជនដែលមានបំណង ចង់ចូលរួមផ្តល់ឈាមជួយទៅ ជនជាតិដើមភាគតិច ដែលមានជំងឺ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យនេះ អាចទៅបរិច្ចាគដោយផ្ទាល់បាន ស្ថិតនៅមន្ទើរពេទ្យបង្អែកខេត្តរតនគិរី តែមួយកន្លែងគត់ មិនមានទទួលបរិច្ចាគនៅកន្លែងផ្សេងឡើយ ។ ចំពោះអ្នកផ្តល់ឈាមទៅជនរងគ្រោះ សម្រាប់បុរសភេទ ត្រូវមានសុខភាពល្អ ចំណែកឯនារីវិញ ការផ្តល់នេះ អាចផ្តល់បានអំឡុងពេលមិនទាន់មករដូវ៕
ដោយ៖ ខៀវ ចាប



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ