Connect with us

ព័ត៌មានជាតិ

អ្នកវិភាគនៅកម្ពុជាមើលឃើញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅតែមានកំណើនល្អ

បានផុស

នៅ

អ្នកវិភាគនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអ្នកជំនាញរំពឹងថាការនាំចេញទៅបរទេសនឹងបន្តកំណើនពិសេសអឺរ៉ុប នាឆ្នាំបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា មិនថា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ឬផលិតផលលើវិស័យផ្សេងៗទៀតនោះទេ គឺសុទ្ធសឹងតែកើតឡើងពីគោលនយោបាយច្បាស់លាស់មួយរបស់រាជរដ្ឋាភិបាល ត្បិតការអនុគ្រោះពន្ធរបស់អាមេរិកមកលើកម្ពុជាត្រូវបានកាត់ផ្តាច់ជាយូរមកហើយ និងប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបត្រូវបានកាត់ផ្តាច់មួយចំនួន ក៏ប៉ុន្តែតួលេខនៃការនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែមានកំណើនល្អគួរឱ្យកត់សម្គាល់។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការដាក់ចេញនូវគោលនយោបាយកំណើនសេដ្ឋកិច្ចតាមរយៈមិនពឹងផ្អែកលើប្រព័ន្ធអនុគ្រោះណាមួយរបស់បរទេស គឺជារឿងចាំបាច់របស់ប្រទេសកម្ពុជាសម្រាប់នាពេលខាងមុខទៀត។ លោកបណ្ឌិតថា តាមរយៈសមិទ្ធផលទទួលបានកន្លងមកនេះបង្ហាញថាកម្ពុជាអាចធ្វើបាន កម្ពុជាអាចនៅរក្សាកំណើនការនាំចេញរបស់ខ្លួនបាន ដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធ។ ទាំងនេះជាអ្វីដែលលោកបានវាយតម្លៃខ្ពស់លើគោលនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើទោះបីយ៉ាងណាក៏ដោយលោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ការធ្វើវិក្រឹតការការទូត និងរក្សាឱ្យបាននូវស្ថិរភាពនយោបាយសង្គម រក្សាឱ្យបាននូវបរិយាកាសវិនិយោគល្អនៅក្នុងប្រទេស គឺជារឿងចាំបាច់សម្រាប់និរន្តរភាព ស្ថិរភាពសេដ្ឋកិច្ច និងការនាំចេញរបស់ប្រទេសកម្ពុជា។ កិច្ចការទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើស្រាប់ ហើយលោកគាំទ្រយ៉ាងពេញទំហឹង ពីព្រោះវាជាឬសគល់លើការទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា និងបណ្តាប្រទេសបញ្ជាទិញមានទំនុកចិត្ត។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិទ្យា និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធអនុគ្រោះពន្ធនានារបស់បរទេសមកលើប្រទេសកម្ពុជាចង់មិនចង់គឺមានសារសំខាន់ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនអាចពឹងពាក់យន្តការបែបនេះរហូតនោះទេ ពោលរាជរដ្ឋាភិបាលត្រូវតែមានគោលនយោបាយផ្សេងៗទៀតដើម្បីរក្សាកំណើននៃការនាំចេញ ក្នុងក្របខណ្ឌគ្មានការអនុគ្រោះពន្ធ។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងមានការខិតខំប្រឹងប្រែង ហើយការនាំចេញរបស់កម្ពុជាមួយរយៈចុងក្រោយនេះមានភាពល្អប្រសើរផងដែរ។

លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា ការរក្សាអ្នកវិនិយោគចាស់ និងការទាក់ទាញវិនិយោគថ្មី គឺជារឿងចាំបាច់ណាស់សម្រាប់រក្សាកំណើនសេដ្ឋកិច្ច និងរក្សាបាននូវឱកាសការងារនៅក្នុងស្រុកដល់ពលរដ្ឋបាន។ លើសពីនេះទៅទៀត ការរក្សាស្ថិរភាពនយោបាយ និងបរិយាកាសល្អលើការវិនិយោគបរទេស ក៏ជារឿងអាទិភាពសំខាន់បំផុតមួយដែរដើម្បីរក្សាកំណើននៃការនាំចេញរបស់កម្ពុជាទៅបរទេស។

គួរបញ្ជាក់ផងដែរ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ លើពិភពលោកជាប្រទេសដែលនាំចេញផលិតផលក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Garments, Footwears and Travel goods ដែលហៅកាត់ថា GFT) និងជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងតំបន់សហគមន៍អាស៊ាន បន្ទាប់ពីប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។ ទំហំនៃការនាំចេញក្នុងវិស័យនេះបានកើនទ្បើងក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ១១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និងប្រមាណជាង ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលតួលេខនេះស្មើនឹងប្រមាណជា ៥០% នៃការនាំចេញសរុបពីប្រទេសកម្ពុជា ហើយបានផ្តល់ការងារដល់ពលរដ្ឋជិត ១លាននាក់ និងផ្តល់អត្ថប្រយោជន៍ដល់សមាជិកគ្រួសារកម្មករក្នុងវិស័យនេះ រួមទាំងប្រជាពលរដ្ឋទូទៅជិត ៣លាននាក់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម