Connect with us

ព័ត៌មានជាតិ

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចម្រើនព្រះពរដល់មីយ៉ាន់ម៉ាឱ្យទទួលបាននូវសន្ដិភាព

បានផុស

នៅ

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចម្រើនព្រះពរដល់ប្រទេសមីយ៉ាន់ម៉ានូវសន្ដិភាព ស្ថេរភាព និងរុងរឿង ក្នុងពេលដែលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងបានជួបជាមួយមេដឹកនាំយោធាប្រទេសនេះលោក មីន អោងឡាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា MITV បានចុះផ្សាយថា មេដឹកនាំប្រទេសនេះលោក មីន អោងឡាំង រួមទាំងរដ្ឋមន្ត្រីរបស់លោកមួយចំនួនបានចូលថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅសណ្ឋាគារKMA កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដោយបានបង្ហាញពីក្ដីសង្ឃឹមដែលព្រះរាជទស្សនៈកិច្ចរបស់សម្ដេចមហាសង្ឃរាជនឹង​ជួយពង្រឹងដល់ទំនាក់ទំនងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសាសនាផងដែរ។

ក្នុងឱកាសនោះសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី បានប្រោះព្រំពរជ័យដល់លោក មីន អោងឡាំង និងរដ្ឋមន្ត្រីរបស់ខ្លួន ព្រមទាំងប្រជាជនមីយ៉ាន់ម៉ាទាំងអស់សូមឱ្យ «មានសន្ដិភាព ស្ថេរភាព និងភាពរុងរឿង» ដល់ប្រទេសនេះផងដែរ។

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល និងសង្គ្រាមស៊ីវិលចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងបានចាប់ខ្លួនមេដឹកនាំដ៏មានប្រជាប្រិយបំផុតគឺលោកស្រី អ៊ុង សានស៊ូជី។

យោធាបានដាក់ប្រទេសក្នុងភាពអាសន្នហើយបានកំទេចការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងឃោរឃៅ និងបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកប្រយុទ្ធប្រឆាំងយោធាដែលកើតឡើងក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារ។

យោធាមីយ៉ាន់ម៉ាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងរៀបចំការបោះឆ្នោតជាតិនៅចុងឆ្នាំ២០២៥ ។ យ៉ាងណាក្រុម​ប្រឆាំង​បាន​សន្យា​ថា​នឹង​រំខាន​ដល់​ការ​បោះឆ្នោត​ដោយ​ហិង្សា នឹងមិនអនុញ្ញាត្តឲ្យរបបយោធាទទួលបានអំណាចដោយស្របច្បាប់នោះទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

​ជនស៊ីវិល​មីយ៉ាន់ម៉ា​បន្តរងគ្រោះ​ ក្នុងការ​បំពាន​បទឈប់​បាញ់​ដែលបាន​ប្រកាសក្រោយរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា៩ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម