Connect with us

ព័ត៌មានជាតិ

ហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកជាប្រទេសគំរូ

បានផុស

នៅ

នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ, អនុប្រធានរដ្ឋសភាហុងគ្រី ថ្លែងថា រដ្ឋាភិបាលហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលស្រង់សម្ដីលោកស្រី Marta Martrai អនុប្រធានទី១​​ រដ្ឋសភាហុងគ្រី នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែកុម្ភ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន បានស្រង់សម្ដី លោកស្រី Marta Martrai  នៅក្នុងជំនួប ដោយសរសេរដូច្នេះ៖«នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកស្រី អនុប្រធានរដ្ឋសភាហុងគ្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ»។

នៅក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា លោកស្រីអនុប្រធានទី១ រដ្ឋសភាហុងគ្រី បានបង្ហាញការគាំទ្រចំពោះ ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា។ លោកស្រី បានអះអាងថា អនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ។

ជាការឆ្លើយរបស់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី។ សម្តេចបានគូសបញ្ជាក់ ទៅកាន់អនុប្រធានទី១ រដ្ឋសភាហុងគ្រី ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។

គួររម្លឹកថា ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ គ្មានសង្គ្រាម សម្ដេចតេជោ​ ហ៊ុន សែន ធ្លាប់បានលើកឡើងថា បើគ្មានសន្តិភាពនោះទេ មិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកជាប្រទេសគំរូ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ចំនួន​អ្នក​រត់ចោលប្រទេស​កូរ៉េ​ខាង​ជើង កើន​ឡើង​២០% នៅ​ឆ្នាំ​២០២៤

បួរ គ្រី
ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចម្រើនព្រះពរដល់មីយ៉ាន់ម៉ាឱ្យទទួលបាននូវសន្ដិភាព

ព័ត៌មានជាតិ២៣ នាទីutes មុន

ប៉ុស្តិ៍នគរបាលគោកឃ្លាង ចុះផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស

ឆេះក្លិបក្រោមដី
ជីវិតកម្សាន្ដ២៧ នាទីutes មុន

LD ប្រើពេលជិត ១ឆ្នាំ សិក្សារឿងរ៉ាវពិតនៃសោកនាដកម្មភ្លើងឆេះក្លិបក្រោមដី ផលិតជារឿង ក្រោមការយល់ព្រមពីគ្រួសារជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម