Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់ ជំងឺមិនឆ្លង ជូនកម្មករ-និយោជិត នៅខេត្តកណ្ដាល

បានផុស

នៅ

ក្រសួង​ការងារ និង​ក្រសួងសុខាភិបាល បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង​ជូន​ដល់​កម្មករ-និយោជិត តាម​សហគ្រាស-គ្រឹះស្ថាន នៅ​ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង​ជូន​ដល់​កម្មករ-និយោជិត នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដែល​រៀបចំ​ធ្វើឡើង​ក្នុង​បរិវេណ​រោងចក្រ បូ​វ​ឃើ​រ ហ្គា​មេន ហ្វេ​ក​ធើ​រី ស្ថិត​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ។

ពិធី​បើក​យុទ្ធនាការ​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កណ្ដាល ថ្នាក់ដឹកនាំ នៃ​ក្រសួងសុខាភិបាល , ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ , អាជ្ញាធរ​មូលដ្ឋាន​ខេត្ត ​, មន្ទីរ​ជុំវិញ​ខេត្ត​ , អង្គការ​ដៃគូ​, តំណាង​សមាគម​និយោជក ​, តំណាង​សហជីព និង​កម្មករ-និយោជិត នៃ​រោងចក្រ បូ​វ​ឃើ​រ ហ្វេ​ក​ធើ​រី។

គួរ​ជម្រាប​ថា យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង​ជូន​ដល់​កម្មករ-និយោជិត​នេះ រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​រវាង ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងសុខាភិបាល ក្នុង​គោលបំណង​រួមចំណែក​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង បង្កើន​ការ​យល់​ដឹង សកម្មភាព​អប់រំ​សុខភាព ធានា​នូវ​សុខុមាលភាព​របស់​កម្មករ-និយោជិត និង​សាធារណជន អំពី​កត្តា​ហានិភ័យ នៃ​ជំងឺ​មិន​ឆ្លង ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​បុគ្គល​ផ្ទាល់ គ្រួសារ សហគមន៍ ប្រកប​ដោយ​សុខភាព និង​សុខុមាលភាព៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម