Connect with us

ព័ត៌មានជាតិ

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

បានផុស

នៅ

អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី០៥ ខែកុម្ភៈ នេះ  បណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ (ស្រី២នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបណ្ដេញចេញជនជាតិវៀតណាមទាំងនេះ ធ្វើឡើងតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនដែលត្រូវបណ្ដេញចេញទាំងនេះ គឺទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៦នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្ត កំពតចំនួន ៤នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១៤នាក់ ស្រី២នាក់។​

ជាការកត់សម្គាល់ កាលពីខែមករា កន្លងទៅ កម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន ចេញប្រទេស។ ក្នុងនោះបណ្ដេញចេញជាលើកទី១ កាលពីថ្ងៃទី ទី១០ ខែមករា ឆ្នាំ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ធ្លាប់បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន៣៥នាក់ ដែលជាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

បណ្ដេញចេញជាលើកទី២ កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៤នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

លើកទី៣ បណ្ដេញជនជាតិវៀតណាមចំនួន៨២នាក់ចេញពីប្រទេស ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច)៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៣៥ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម