ព័ត៌មានជាតិ
អ្នករងរបួសដោយអគ្គិភ័យ ឆេះក្លិបកម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួលបានថវិកាពីអភិបាលរាជធានីភ្នំពេញ
ជនរងគ្រោះរងរបួសចំនួន៥នាក់ ដែលបាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ) ក្នុងករណីអគ្គិភ័យឆេះក្លិបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោទទួលបានថវិកាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណាឃួង ស្រេង។

ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណាឃួង ស្រេង នាល្ងាចថ្ងៃទី០៥ កុម្ភៈនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយលោកលោកបុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ នាំយកទៅប្រគល់ជូនដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)តែម្តង។

បើតាមលោកសុខ ពេញវុធ បានឱ្យដឹងថា លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកស្រី ជា ស៊ីណាឃួង ស្រេង បានចាត់ឱ្យលោកនាំយកអំណោយជាថវិកាមកប្រគល់ជូនជនរងគ្រោះចំនួន៥នាក់ដែលរងរបួស ដោយអគ្គិភ័យឆេះរាងកាយ ក្នុងករណីអគ្គិភ័យឆេះក្លិបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយម្នាក់ៗទទួលបានថវិកាចំនួន២លានរៀល។

ជាមួយនិងការយកចិត្តទុកដាក់នេះដែរ លោកឃួង ស្រេង នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺខណៈភ្លើងកំពុងឆាបឆេះក្លិបយ៉ាងសន្ធោសន្ធៅនោះ លោកអភិបាលក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងកើតហេតុផងដែរ ដើម្បីធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះចេញពីភ្លើងឱ្យបានទាន់ពេលនិងពន្លត់អគ្គីភ័យឱ្យបានលឿន។
គួរបញ្ជាក់ថា ករណីអគ្គិភ័យឆេះក្លិបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)។ អ្នករងរបួសធ្ងន់ធ្ងរទាំង៥នាក់នេះរួមមាន ទី១ ឈ្មោះ រី ប៊ុនធីម ភេទ ប្រុស អាយុ៣០ឆ្នាំរលាក១០០%។ ទី២ ឈ្មោះសាយ ភារា ភេទ ប្រុស អាយុ២៦ឆ្នាំរលាក៦៥%។ ទី៣ ឈ្មោះមួន មករា ភេទ ប្រុស អាយុ២១ឆ្នាំរលាក១០០%។

ទី៤ ឈ្មោះមិន រតនៈ ភេទ ប្រុស អាយុ៣៥ឆ្នាំរលាក១០០%។ទី៥ ឈ្មោះថេង ថៃ ភេទ ប្រុស អាយុ២០ឆ្នាំរលាក៣០%។

សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកេីតហេតុស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ក្លិបកម្សាន្តខាងលេីមានយីហៅ មីតណាយព្រីមៀរក្លឹប មានទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់។ ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ