Connect with us

ព័ត៌មានជាតិ

ធនាគារជាតិសាខាខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋមានក្រដាសប្រាក់ចាស់ ទក់ ឬរហែក​ មកប្តូរយកក្រដាសប្រាក់ថ្មីវិញ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី បានអំពាវនាវទៅដល់សាធារណជនដែលរស់នៅក្នុងខេត្តរតនគិរី ដែលមានក្រដាសប្រាក់ ទក់ រហែក ឬចាស់ ប្រើប្រាស់មិនកើត ទៅប្តូរយកក្រដាសប្រាក់ថ្មីវិញ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ និងប្រើប្រាស់ប្រាក់រៀលកាន់តែ ទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី កំពុងសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្ត នឹងរៀបចំយុទ្ធនាការប្តូរប្រាក់រៀល ទក់ ចាស់ រហែក ជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃសេវា និងផ្ទេរចូលទៅក្នុងគណនីបាគង ឬគណនីដែលជាសមាជិកបាគង នៅរមណីយដ្ឋានបឹងកន្សែងជាប់អកបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី  នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ១៥:០០ រសៀល។

សាខាធនាគារជាតិខេត្តរតនគិរី បានអំពាវនាវឲ្យសាធារណៈជនទាំងអស់ ដែលមានបំណងចង់ចូលរួមប្តូប្រាក់នេះ នៅទីតាំង និងកាលបរិច្ឆេទខាងលើ។ ធនាគារជាតិសាខាខេត្ត ក៏អាចបើកគណនេយ្យថ្វាយ និងជូនព្រះសង្ឃ និងប្រជាពលរដ្ឋ អាចបើកគណនេយ្យបាគង ឬគណនេយ្យធនាគារបានផងដែរ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម ឬ លិខិតឆ្លងដែន ឬសង្ឃដីកាច្បាប់ដើម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម