Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

បានផុស

នៅ

កម្ពុជា បានប្រាប់ទៅកាន់ភាគីជប៉ុនពីអាទិភាពដ៏ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺផ្ដោតលើការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ស្អាតស្អំ ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បានធ្វើឡើងតាមរយៈលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការនីតិកម្ម នៃគណៈរដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ។

នៅក្នុងកិច្ចពិភាក្សានេះ ប្រធានគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Iwao Nobuyuki បានបង្ហាញនូវស្មារតីសហការខ្ពស់ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធដំណើការការងារ និងប្រព័ន្ធការងាររបស់គណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានមុខងារប្រហាក់ប្រហែលគ្នាជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលើការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់។

លោក វង្សី វិស្សុត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ប្រសិទ្ធភាព ស្អាតស្អំ និងឆ្លាតវៃ ថា ជាអាទិភាពដ៏សំខាន់ និងជាកត្តាចាំបាច់សម្រាប់ការកសាងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។

ក្នុងនាមជាប្រធានស្ថាប័នទទួលបន្ទុកការងារនីតិកម្ម និងការកែទម្រង់ច្បាប់ លោក វង្សី វិស្សុត បានបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រី បាននិងកំពុងខិតខំសិក្សា និងដកស្រង់បទពិសោធល្អៗពីបណ្ដាប្រទេសនានា និងថ្លែងអំណរគុណដល់ លោក Iwao Nobuyuki និងមន្ត្រីពាក់ព័ន្ធគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលបានចែករំលែកបទពិសោធការងារ និងចំណេះដឹងដល់គណៈប្រតិភូកម្ពុជាប្រកបដោយស្មារតីបើកចំហ និងយល់ព្រមបន្តកិច្ចសហប្រតិបត្តិការនេះសម្រាប់ជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

គួរបញ្ជាក់ថា ជំនួបពិភាក្សានេះ ធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់គណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ លោក វង្សី វិស្សុត តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម