Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ៖ PTTOR គ្រោង​ផ្អាកការនាំចេញប្រេងទៅមីយ៉ាន់ម៉ា

បានផុស

នៅ

ក្រុមហ៊ុនថាមពលរដ្ឋ​ថៃ OR (PTT Oil and Retail Business Plc) ដែល​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ PTT ​កំពុង​ត្រៀម​សម្រាប់ការផ្អាកការនាំចេញប្រេងចម្រាញ់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបទៅ​លើប្រតិបត្តិការ​របស់ក្រុមឧក្រិដ្ឋជន​នៅមីយ៉ាន់ម៉ា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានប្រតិបត្តិរបស់ OR ទទួលបន្ទុកធុរកិច្ចអន្តរជាតិ លោក​ Racha Uthaichan បាននិយាយថា OR ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាមការបង្រ្កាបរបស់រដ្ឋាភិបាល ហើយកំពុងរង់ចាំបទបញ្ជាផ្លូវការហាមឃាត់ការនាំចេញប្រេងតាមច្រកព្រំដែនចំនួន៥ ពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)។

តាម​ការរាយការណ៍ NSC បានចេញសេចក្ដីសម្រេច​កាលពីថ្ងៃទី ៤ ខែកុម្ភៈ ដើម្បីអនុម័តវិធានការបន្ថែមមួយ ​ក្នុង​គោលបំណង​ដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ដោយធ្វើការជាមួយអាជីវកម្មដើម្បីបញ្ឈប់ការនាំចេញប្រេង និងសេវាទូរគមនាគមន៍ទៅកាន់តំបន់​ជាប់​ការសង្ស័យពីប្រតិបត្តិការឧក្រិដ្ឋកម្ម ដូជជា​មជ្ឈមណ្ឌលបោកប្រាស់អនឡាញជាដើម​។

ក្រុមហ៊ុន OR នាំចេញប្រេងសាំង និងម៉ាស៊ូត ១៥-២០ លាន​លីត្រ/ខែ ទៅ​កាន់ប្រទេស​មីយ៉ាន់ម៉ា ដោយ​ផ្គត់ផ្គង់ឱ្យ​អតិថិជននូវ​ប្រេង​ចម្រាញ់រួច​ នៅតាម​​ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្បែរថៃ ដូចជា​ក្រុង​ ​Myawaddy ក្រុង Tachileik ក្រុង Myeik និង​ Kawthoung ជាដើម​។

គួរ​គូស​បញ្ជាក់ថា​ ការបង្រ្កាបរបស់​អាជ្ញាធរ​ថៃ​ធ្វើ​ឡើងក្រោយ​រដ្ឋាភិបាល​ថៃបាន​ប្ដេជ្ញា​ការពារ​ពង្រឹង​សន្តិសុខ និងសុវត្ថិភាព​ទេសចរ​ ក្រោយ​ករណីជួញដូរ​មនុស្ស​លើតារាសម្ដែង​ចិនកាលពីដើមខែមករា​​ បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយ​​បង្កការ​លុបចោល​ដំណើរកម្សាន្តមកថៃទ្រង់ទ្រាយធំពីទេសចរចិន​។

ទន្ទឹម​នឹង​ការ​កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង​ កាល​ពីថ្ងៃ​ពុធ ថៃ​ក៏បាន​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ថាមពលអគ្គិសនី​ទៅតំបន់មួយចំនួន​ក្នុងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ ដែលជាប់​ការសង្ស័យ​ពី​ប្រតិបត្តិការ​របស់​ឧក្រិដ្ឋជន​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម