ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ
មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នឹងរៀបចំពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរក្នុងស្រុករយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិមាណខាងមុខមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី។ តាមការជូនដំណឹងរបស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី គឺសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ត្រូវមកបំពេញបែបបទស្នើសុំការដាក់តាំងបង្ហាញផលិតរបស់ខ្លួននៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ឱ្យបានមុនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានឱ្យដឹងថា ការរៀបចំពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជួយរកទីផ្សារជូនកសិករ ផលិតករ ព្រមទាំងជួយជំរុញផលិតកម្មកសិកម្ម និងជំរុញផ្នែកទីផ្សារដល់វិស័យសហគ្រាសធុនតូច និង មធ្យមក្នុងខេត្ត។ ពិធីតាំងបង្ហាញផលិតផលខ្មែរ សម្រាប់ឆ្នាំ២០២៥ នឹងមានស្តង់តាំងបង្ហាញផលិតផលជាច្រើនប្រភេទ រួមមាន ផលិតផលសក្តានុពលក្នុងខេត្ត ផលិតផលភូមិមួយផលិតផលមួយ មានដូចជា បន្លែ ផ្លែឈើ មាន់ស្រែ និងផលិតផលកសិកម្មកែច្នៃជាច្រើនមុខទៀត។

ការប្រារព្ធនៅកម្មវិធីនៅខេត្តរតនគិរីនេះ បានឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់របស់មន្ទីរពាណិជ្ជកម្ម បាននិងកំពុងជួយរកទីផ្សារ ជូនប្រជាកសិករ ដែលផលិតផលកសិកម្ម ការផលិតសម្ភារៈដោយដៃ និងផលិតផលកែច្នៃនៅក្នុងស្រុក ដែលមិនត្រូវបានគេស្គាល់ និងបានដឹង គ្មានទីកន្លែងលក់ដូរ អាចចូលរួមបាន វាជាឱកាសមួយសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មោងថ្មី។ នេះបើយោងតាមលិខិតជូនដំណឹងរបស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់