ព័ត៌មានជាតិ
KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា
KOICAជឿជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។

ការជឿជាក់នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយ លោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA ដោយផ្តោតលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្ដីព្រាងឯកសារ នៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះដែរ លោក ហេង សួរ បានអរគុណចំពោះ KOICA ដែលរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ។

ទន្ទឹមនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស នៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការឧស្សាហកម្ម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ជាមួយគ្នានេះ លោកស្រី ឆយ ម៉ូនជុង បានបង្ហាញនូវការពេញចិត្តចំពោះការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង KOICA និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកស្រី ឆយ ម៉ូនជុង ជឿជាក់ថា «តាមរយៈគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ទន្ទឹមនឹងអាទិភាពរបស់ប្រទេសកូរ៉េ ដែលត្រូវការកម្លាំងពលកម្មជំនាញពីបរទេស»៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី