Connect with us

ជីវិតកម្សាន្ដ

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

បានផុស

នៅ

ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់យ៉ាងច្បាស់លើ​​តារាសម្ដែងជើងចាស់ Chintara Sukapatana ដែលជារឿយៗគាត់តែងតែលេចមុខលើកញ្ចក់ទូរទស្សន៍​ ក្នុងនាមជាតួម្ដាយ។ យ៉ាងណា កាលពីពេលថ្មីៗនេះ គាត់បាន​ទម្លាយអំពីជីវិតថា ធ្លាប់ចាញ់បោកលុយអស់រាប់លានដុល្លារ ដោយសារ​តែ​ទុកចិត្ត​គេពេក។

តារាស្រីជំនាន់ចាស់រូបនេះបាននិយាយថា «ខ្ញុំបានឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍មកជាយូរហើយ។ យ៉ាងណា នាពេលនេះខ្ញុំបានត្រៀម​វិល​ចូល​វិស័យ​សិល្បៈ​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ត្រឡប់​មក​សម្ដែងភាពមួយក្រោមចំណងជើងថា Banlang Marn ហើយពេលនេះកំពុងត្រៀមចាប់ផ្តើមថតហើយ ដោយមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣១»។

ទន្ទឹមនឹងរង់ចាំទស្សនារឿងភាគថ្មីនេះ ស្រាប់តែថ្មីៗនេះ តារាស្រីវ័យ៦០ឆ្នាំស្រាប់ទម្លាយដែរថាមូលហេតុដែលលោកស្រីបាត់មុខបាត់មាត់តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ VLOG OFFICIAL ថា គាត់បានចាញ់បោកឲ្យវិនិយោគ រហូត​បាត់​បង់​រាប់​សិប​លាន​បាត​ កាលពី ១ឬ២ ឆ្នាំមុន។

តារាសម្ដែង Chintara បាននិយាយថា​ មានមនុស្សម្នាក់បានផ្តល់អនុសាសន៍ឲ្យគាត់វិនិយោគលើអាជីវកម្មដែលទាក់ទងនឹងផលិតផល ដោយផ្តល់ជូននូវវេទិកាលក់អនឡាញ និងបណ្តាញចែកចាយ ការ​អះអាង​ថា​ផលិតផល​អាច​ត្រូវ​បាន​លក់​នៅ​ក្នុង​ប្រទេស​ចិន​។ មិនតែប៉ុណ្ណោះ ការលក់អនឡាញនោះថែមទាំងហ៊ានធនាអះអាង​ តារា​ល្បី​ៗ​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​ក៏​ចូល​រួម​ក្នុង​មុខ​ជំនួញ​នេះ​ដែរ។ វាជាក្រុមហ៊ុនរបស់ថៃ ប៉ុន្តែ​ជំនាញ​ក្នុង​ទីផ្សារ​ចិន អាចនិយាយភាសាចិនបាន។ ម្យ៉ាងវិញទៀត ដោយសារតែគាត់បានមើលប្រវត្តិរូប ហើយគិតថាវាមើលទៅគួរឲ្យទុកចិត្ត ដូច្នេះទើបជឿលង់បង់ប្រាក់ឲ្យយ៉ាងច្រើនអនេក។

បន្ទាប់ពីបង់លុយឲ្យគេរួចរាល់ទើបគាត់បានដឹងថា ជននោះគឺជាមនុស្សបោកប្រាស់ដោយប្រើឈ្មោះអ្នកដទៃ និងផ្សព្វផ្សាយពាសពេញ ធ្វើឲ្យតារាល្បីៗជាច្រើននាក់ទៀត ត្រូវបានគេបោកប្រាស់ផងដែរ។ បច្ចុប្បន្ន​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​របស់​តុលាការ ទាំងនៅប្រទេសថៃ និងចិន។

យ៉ាងណាមិញ​ តារាស្រីចំណាំដើរតួម្ដាយបាននិយាយបន្ថែមទៀតថា ទោះបីជាគាត់រងនូវការបោកប្រាស់យ៉ាងណាក្ដី ប៉ុន្តែនេះក៏បានផ្ដល់ជាមេរៀនដល់គាត់និងអ្នកផ្សេងទៀត ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ប្រសិនបើយើងចង់​ធ្វើ​អាជីវកម្ម​ណា​មួយ​ ជាពិសេសនៅបរទេស យើងត្រូវសិក្សាឲ្យជ្រៅនិងដឹងថាក្រុមហ៊ុននោះមានពិតប្រាកដដែរទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ខ្យល់ពុលកើនឡើងខ្លាំង Bella និងកូនថៅកែ CP ស្នើដល់រដ្ឋាភិបាលថៃ ឲ្យមានដំណោះស្រាយឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ៩ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ១០ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម