Connect with us

ជីវិតកម្សាន្ដ

ប្អូនស្រីតួ សាន់ឆាយ ប្រាប់ហេតុផលមិនធ្វើបុណ្យសពឲ្យបងស្រីនៅលើទឹកដីកំណើត

បានផុស

នៅ

ប្អូនស្រីរបស់ Barbie Hsu បានចែករំលែកអំពីមូលហេតុដែលក្រុមគ្រួសាររបស់នាង សម្រេចចិត្តមិនធ្វើពិធីបុណ្យសព ឬពិធីបុណ្យរំលឹកដល់តួឯកស្រីក្នុងរឿង «ស្នេហាបួនដួងឬ F4» បន្ទាប់ពីនាំយកផេះនៃអដ្ឋិធាតុរបស់បងស្រី ត្រឡប់ទៅស្រុកកំណើតនៅឯទឹកដីតៃវ៉ាន់។

នៅម៉ោង ៣:០០ រសៀល ថ្ងៃទី ០៥ ខែកុម្ភៈ អដ្ឋិធាតុរបស់ Barbie ត្រូវបាននាំយកត្រឡប់ទៅតៃវ៉ាន់ ដោយស្វាមី Koo Jun Yup និងក្រុមគ្រួសារ។ នៅល្ងាចថ្ងៃដដែលនោះ តាមរយៈ Dee Hsu ដែលជាប្អូនស្រីបាននិយាយថា គ្រួសាររបស់នាងនឹងមិនធ្វើពិធីបុណ្យសព ឬពិធីបុណ្យរំលឹកដល់បងស្រីឡើយ។ មូលហេតុ គឺដោយសារតែបងស្រីរបស់នាងមានរបៀបរស់នៅឯកជន ប្រកបដោយសុជីវធម៌។

ប្អូនស្រីតួសាន់ឆាយបានថ្លែងទៅកាន់មនុស្សគ្រប់គ្នាថា «អរគុណអ្នកសារព័ត៌មាន និងទស្សនិកជនដែលរង់ចាំបងស្រី Barbie ត្រលប់មកវិញក្នុងអាកាសធាតុត្រជាក់បែបនេះ បងស្រីបានត្រលប់មកផ្ទះវិញដោយសុវត្ថិភាព ពួកយើងជឿថាពេលនេះគាត់សប្បាយចិត្ត និងគ្មានកង្វល់ ពេលបានទៅដល់ឋានសួគ៌។ គ្រួសារនឹងមិនប្រារព្ធពិធីបុណ្យសព ឬពិធីរម្លឹកទេ ព្រោះគាត់ចូលចិត្តរស់នៅស្ងប់ស្ងាត់ ឯកជន និងគ្មានសំលេងរំខាន។ បើអ្នកទាំងអស់គ្នានឹកគាត់ សូមរក្សាវានៅក្នុងបេះដូងរបស់អ្នកទាំងអស់គ្នា»។

យោងតាមសារព័ត៌មាន China Times មិត្តភក្តិរបស់ Barbie បាននិយាយថា កាលនាងនៅមានជីវិត តួស្រីតៃវ៉ាន់ បាននិយាយជាច្រើនដងអំពីការស្លាប់ភ្លាមៗរបស់នាងនៅថ្ងៃមួយ។ តារាស្រីរូបនេះធ្លាប់បានប្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិថា ពិធីរំលឹកវិញ្ញាណក្ខន្ធដែលនាងចង់បានគឺដើម្បីឲ្យមនុស្សគ្រប់គ្នាបានសប្បាយរីករាយ សន្តិភាព ផឹកស្រាសំប៉ាញដែលពួកគេចូលចិត្ត និងញ៉ាំអាហារឆ្ងាញ់ៗ។ នៅពេលនាងមកនិយាយលា នាងសង្ឃឹមថាមនុស្សនឹងមិនយំ។កាលណោះ ពួកគេគ្រាន់តែគិតថា នាងលេងសើចតែប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់នឹកស្មានថាថ្ងៃណាមួយនាងនឹងចាកចេញពីជីវិតនេះ ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេសទេ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ តំណាង​គ្រួសារ និង​ថ្នាក់​គ្រប់គ្រង​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា Barbie បាន​ទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន ដោយសារ​ជំងឺ​ផ្ដាសាយ និង​រលាក​សួត។ ការស្លាប់ភ្លាមៗរបស់តួឯកស្រីបានធ្វើឲ្យទស្សនិកជននៅអាស៊ីភ្ញាក់ផ្អើល ក្នុងពេលដែលកាលពីថ្ងៃទី ២៦ ខែមករា នាងបានចូលរួមកម្មវិធីជប់លៀងជាមួយស្វាមី DJ Koo យ៉ាងសប្បាយរីករាយ។ បន្ទាប់​មក​នាង​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​ក្រុម​គ្រួសារ​ នៅ​ថ្ងៃ​ទី ២៩ ខែ​មករា។ តារាស្រីរូបនេះមានរោគសញ្ញាគ្រុនផ្តាសាយ ក្អក ហឺត ហើយត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃទី ៣១ ខែមករា ដោយសាររាងកាយចុះខ្សោយ។

កាលពីថ្ងៃទី ០១ ខែកុម្ភៈ ស្ថានភាពរបស់ Barbie កាន់តែអាក្រក់ទៅៗ ហើយនាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទីពីរ ដោយមានអារម្មណ៍ថាស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយសង្ស័យថានាងមានជំងឺផ្តាសាយ A មគ្គុទ្ទេសក៍ទេសចរណ៍បានស្នើសុំឲ្យតារាទៅមន្ទីរពេទ្យធំមួយក្នុងទីក្រុងតូក្យូដើម្បីព្យាបាល។ ទោះ​យ៉ាង​ណា​ ​ភាគី​​បាន​បដិសេធ​ដោយ​សារ​តែ​នាង​បាន​កក់​ជើង​ហោះ​ហើរ​ត្រឡប់​ទៅ​ផ្ទះ​រួច​ហើយ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ នាង​បាន​ធ្លាក់​ខ្លួន​ក្នុង​សភាព​ធ្ងន់ធ្ងរ ឈប់​ដកដង្ហើម​តាម​ផ្លូវ​ចេញពី​មន្ទីរពេទ្យ​ទៅ​សណ្ឋាគារ ហើយ​ត្រូវ​ទៅ​សង្គ្រោះ​បន្ទាន់​ជា​លើក​ទី​៣ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖អតីតស្វាមី សាន់ឆាយ ត្រូវគេជេរថាមានពុតត្បុត ក្រោយទ្រហោរយំ រំលែកទុក្ខភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខ សុធន
ជីវិតកម្សាន្ដ៥៨ នាទីutes មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ខឹងជំពាក់​លុយមិនព្រម​សង ស្ត្រី​​ជប៉ុនម្នាក់​ត្រូវ​ម្ចាស់​លុយ​​ចាក់​ជាង​៣០កាំបិត ពេល​កំពុង​Live

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

សុខា ច័ន្ទ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ខាត់ ស្រីច័ន្ទ ៖ ដេីម្បីជួយជាតិ កុំថាឡេីយ ៥០ដុល្លារ ទោះមិនបានថវិកាក៏ខ្ញុំធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ

Sokha Hotels

ព័ត៌មានពេញនិយម