ព័ត៌មានជាតិ
មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់
មន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីគំរាមកំហែង ទារប្រាក់ពីពលរដ្ឋ ហើយពលរដ្ឋត្រូវរាយការណ៍ ឬដាក់ពាក្យបណ្តឹង ប្រសិនជួបករណីទាំងនេះ។

ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖ “មន្ទីរព័ត៌មានខេត្ត សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរូបភាពផ្សេងៗដូចជា គំរាមកំហែង កំហែងទារប្រាក់កាសជាដើម ។ល។ ដែលសកម្មភាពនេះ ប្រាសចាកទៅនឹង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព័ត៌មាននៅកម្ពុជា។”
មន្ទីរព័ត៌មានខេត្តសៀមរាប ក៏ស្នើដល់សាធារណជន ប្រសិនជាទទួលរងនូវការរំលោភបំពានសិទ្ធិសេរីភាព ឯកជនភាព ឬកិត្តិយស ពីជនក្លែងបន្លំខាងលើ ត្រូវរាយការណ៍ទៅក្រសួងព័ត៌មាន តាមរយៈលេខទូរសព្ទ ០១៥ ៤៨៣ ២៨៣ និងលេខ ០១២ ៤៨៨ ១៥៦។ ក្រៅពីរាយការណ៍ ពលរដ្ឋក៏អាចដាក់ពាក្យបណ្តឹងផ្ទាល់ទៅកាន់ក្រសួងព័ត៌មាន ឬមន្ទីរព័ត៌មានខេត្តបានដែរ ដើម្បីក្រសួងចាតិវិធានការតាមផ្លូវច្បាប់។
សេចក្តីអំពាវនាវនេះ ធ្វើឡើងស្របតាមការប្តេជ្ញារបស់ក្រសួងព័ត៌មាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវលើវិជ្ជាជីវិៈ ដែលជាតម្លៃ និងលើកកម្ពស់ដល់វិស័យសារព័ត៌មានកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី