ព័ត៌មានជាតិ
លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ផ្លូវថ្មើរជើង(Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ ពិតជាទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងនេះមិនទាន់គ្រប់ជ្រុងជ្រោយ តែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ហើយថា នឹងបន្តរៀបចំឱ្យកាន់តែល្អថែមទៀត ជាមួយការបំពេញបន្ថែមចំពោះខ្វះខាតនៃការរៀបចំផ្លូវថ្មើរជើង(Walk street)ថ្មីនេះ។

ការលើកឡើងរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បន្តទៀតថា បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំឡេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គិភ័យ បើទោះបីបានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ និងកងម្លាំង យើងអាចទប់ស្កាត់ និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លាបានល្អនិងទាន់ពេលវេលា។ ការងារនេះអនុវត្តបានល្អដោយមានការចូលរួមសហការគ្នាបានល្អរវាងអាជ្ញាធរ និងមន្ទីរសុខាភិបាល។ សង្ឃឹមថា កិច្ចការងារនេះនឹងដំណើរការបានល្អនៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជម្ងឺក្រុនឈាម។

លោក ម៉ប់ សារិន បានមានប្រសាសន៍បន្តទៀតថា សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា។ នេះជាការងារចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួន ថាតើ ក្រុមប្រឹក្សាមានទំនាក់ទំនងបែបណាជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតូនាទី និងភារកិច្ចអ្វីខ្លះ។ ក្រុមប្រឹក្សា រាជធានី ខេត្ត មិនអាចដឹកនាំបញ្ជាទៅលើអាជ្ញាធរ និងកងកម្លាំងនោះទេ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ការចាត់វិធានការលុបបំបាត់មូសខ្លា យើងអនុវត្តបានល្អប្រសើរហើយ អ្វីដែលត្រូវបន្តអនុវត្តនោះ គឺសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធររក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនេះ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ក្នុងនោះរួមមាន៖ ១-អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។ ២- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបួនលើកជាប់គ្នា។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។ ៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤។៦- បញ្ហាផ្សេងៗ៕ឮ
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ