Connect with us

ព័ត៌មានជាតិ

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

បានផុស

នៅ

សាខា ប.ស.ស ខេត្តក្រចេះ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយសន្តិសុខសង្គម ជូនដល់ម្ចាស់ក្រុមហ៊ុន កម្មករ និងនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនស្វីសរីសសល៍ (Cambodia) ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពី លោក ហេ សុខសាយ ប្រធានសាខាបានឲ្យដឹងថា ដោយអនុវត្តនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាល​ទី១ មុំទី ៤ និងកម្មវិធីទី១ នៃយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងមានការស្នើសុំពីម្ចាស់ក្រុមហ៊ុន និងស្របតាមផែនការសកម្មភាពនោះ ក្រុមការងារ ប.ស.ស សាខាខេត្តក្រចេះ បានចុះដល់ក្រុមហ៊ុនដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ របបសន្តិសុខសង្គម និងធ្វើប័ណ្ណ ប.ស.ស ជូនដល់កម្មករនិយោជិត ប្រមាណចំនួន ២០០នាក់។

លោក បានជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន កម្មករ និងនិយោជិត ឲ្យយល់កាន់តែច្បាស់អំពីគោលនយោបាយរបស់ ប.ស.ស នៃក្រសួងការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក ហេ សុខសាយ ក៏បានបញ្ជាក់ច្បាស់អំពីអត្ថប្រយោជន៍ ដែលបងប្អូនកម្មករ-និយោជិត ត្រូវទទួលបាន ដូចជា៖ របបហានិភ័យការងារ -របបថែទាំសុខភាព និងរបបប្រាក់សោធន (ប្រាក់រ៉ឺត្រែតជាដើម) ។
លោក បានបន្ថែមថា៖ បងប្អូនកម្មករ-និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស និងរាជរដ្ឋាភិបាល ទាំងពេលបច្ចុប្បន្ននិងពេលអនាគត រហូតដល់មរណភាព ។

ជាងនេះទៅទៀត លោក ក៏បានស្នើរសុំឲ្យម្ចាស់ក្រុមហ៊ុន ត្រូវជម្រុញចែតចែង និងសម្របសម្រួលដល់បងប្អូនកម្មករ-នយោជិត ក្នុងការចុះឈ្មោះស្នើរសុំប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ និងការធានារ៉ាប់រងលើហានីភ័យការងារឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ វិនាទី មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៧ វិនាទី មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម