Connect with us

ព័ត៌មានជាតិ

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

បានផុស

នៅ

ផ្លូវលំក្រាលគ្រួសក្រហម ១ ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននឹងកំពុងឈូសឆាយបើកមុខផ្លូវប្រវែង ១៤ ម៉ែត្រ ដើម្បីកែលម្អពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ដែលជាផ្លូវតភ្ជាប់ទៅគល់ស្ពានឆ្លងទន្លេមេគង្គនៅត្រើយខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពី លោក ប៉ិច ងួនស្រ៊ឺ មេឃុំជ្រោយបន្ទាយបានឲ្យដឹងថា នៅឆ្នាំ២០២៥នេះ ឃុំទទួលបានគម្រោងកែលម្អការ​តភ្ជាប់បណ្ដាញផ្លូវថ្នល់ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ៥ ០០០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នឹងចាប់ផ្ដើមនៅដើមខែកុម្ភ ឆ្នាំ២០២៥ នេះ ដែលជាគម្រោងរបស់ថ្នាក់ជាតិ និងអនុវត្តស្ថាបនាកសាងដោយ កងវិស្វកម្ម សម្ដេច ជាស៊ីម។

លោកបានបញ្ជាក់ថា វឌ្ឍនភាពឃុំជ្រោយបន្ទាយក្នុងអាណត្តិទី ៧ នេះ សម្រេចបានសមិទ្ធផលជាច្រើនដូចជា គម្រោងថ្នាក់ជាតិ ទទួលបានផ្លូវក្រាលកៅស៊ូ ១ ខ្សែ ដោយនៅឆ្នាំ២០២៤ ប្រវែង ៣ ០០០ ម៉ែត្រ និងឆ្នាំ២០២៥នេះ ប្រវែង ៥ ០០០ ម៉ែត្របន្ថែមទៀត សរុបប្រវែង ៨ ០០០ម៉ែត្រ ប្រែក្លាយជាផ្លូវជាតិលេខ ២៧៩ តភ្ជាប់​រវាងឃុំសោប និងជ្រោយបន្ទាយ ស្ថិតក្នុងស្រុកព្រែកប្រសព្វ។

លោក ប៉ិច ងួនស្រ៊ឺ មេឃុំជ្រោយបន្ទាយ

ដោយឡែកថវិកាមូលនិធិឃុំសង្កាត់ យកមកអភិវឌ្ឍន៍នៅក្នុងឃុំក៏សម្រេចបានសមិទ្ធផលច្រើនផងដែរ ទី១ ផ្តោតសំខាន់ធ្វើផ្លូវ បេតុង និងទី២ ធ្វើផ្លូវគ្រួសក្រហម ដោយសារឃុំនេះមានផ្ទៃដីធំ និងមាន ១២ភូមិ។ ប្រសិនបើធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូ​ទាំងអស់ គឺមិនងាយបានតភ្ជាប់រវាងពីភូមិមួយទៅភូមិមួយ ដូច្នេះទើបគណកម្មការឃុំ ក៏បានបែងចែកកញ្ចប់មូលនិធិឃុំជា ២ កញ្ចប់ គឺ ១កញ្ចប់ ធ្វើផ្លូវបេតុង និងមួយកញ្ចប់ទៀត ធ្វើផ្លូវក្រាលគ្រួសក្រហម ដើម្បីតភ្ជាប់ពីភូមិមួយទៅភូមិមួយ ប្រជាពលរដ្ឋងាយស្រួលមកទទួលសេវា។

ពលរដ្ឋ​ឈ្មោះ អ៊ំ សាន់ ណាគី អាយុ ៧២ឆ្នាំ រស់នៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានសម្ដែងការសប្បាយចិត្ត និងបានឲ្យដឹងថា ចាប់តាំងពីឃើញមានការត្រួស​ត្រាយអភិវឌ្ឍន៍ផ្លូវមក ទី១ គឺអរខ្លាំងមែនទែន ដោយការរង់​ចាំរបស់ប្រជាពលរដ្ឋ គឺយូរឆ្នាំមកហើយ ព្រោះតំបន់នេះពីដើមគេហៅថាតំបន់ជនបទ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍ជាជំហានៗបានមកដល់ខេត្តក្រចេះ ដល់ឃុំជ្រោយបន្ទាយ ជាពិសេស ការកសាងស្ពានឆ្លងទន្លេមេគង្គ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៥ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៥ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម