ព័ត៌មានជាតិ
ក្តៅៗមុននេះ ម្តាយ វី ឌីណែត តារាហង្សមាស បានស្លាប់ក្រោយឆ្លងកូវីដ១៩
ព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបានមុននេះថា ម្តាយរបស់កញ្ញា វី ឌីណែតតារាចម្រៀងហង្សមាសបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ក្រោយឆ្លងជំងឺកូវីដ១៩។
ម្ដាយរបស់ កញ្ញា វី ឌីណែត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅសណ្ឋាគារ The Great Duke បន្ទាប់ពីរកឃើញថា មានវិជ្ជមានកូវីដ១៩។ ក្នុងពេលសម្រាកព្យាបាល ស្ថានភាពជំងឺម្តាយរបស់នាងកាន់តែធ្ងន់ធ្ងរខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់។ ប៉ុន្តែដំណឹងមុននេះ ម្តាយរបស់នាងបានទទួលមរណៈភាព។ មូលហេតុស្លាប់ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រសួងសុខាភិបាលនៅឡើយទេ។
ក្រៅពីនាង វី ឌីណែត និងម្តាយឆ្លងកូវីដ ១៩ លោកហួរ ឡាវី តារាចម្រៀងនិងជាឪពុករបស់តារាចម្រៀងរូបនេះ ការធ្វើតេស្តសំណាក ទទួលលទ្ធផលអវិជ្ជមាន ប៉ុន្តែគ្រូពេទ្យនៅបន្តតាមដានបន្តទៀត៕
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់