ព័ត៌មានជាតិ
រថយន្ត BYD ដែលផលិតនៅកម្ពុជានឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្ដើមសាងសង់រោងចក្ររបស់ខ្លួននៅកម្ពុជាហើយ ខណៈរថយន្ត BYD ដែលផលិតនៅកម្ពុជានេះនឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថារោងចក្រដែលបោះទុនវិនិយោគជាង៣០លានដុល្លារបស់ BYD នេះកំពុងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលគម្រោងនឹងចេញរូបរាងនៅខែវិច្ចិកាខាងមុខដែលមានសមត្ថភាពផលិតរថយន្តក្នុងមួយឆ្នាំ១ម៉ឺនគ្រឿង។
លោកថា៖ «ឥឡូវគឺផ្គត់ផ្គង់នៅប្រទេសកម្ពុជាសិន។ ដោយសារតែឡាន EV គេផលិតតែក្នុងប្រទេសមួយៗតែម្ដង តែយើងគិតថាពេលគាត់ផលិតឡាន EV នេះគឺអាចផលិតគ្រឿងបន្លាស់បង្គុំលក់ទៅប្រទេសផ្សេងទៀតបាន តែទី១គឺផលិតលក់នៅកម្ពុជាសិន»។

បើតាមលោកឧបនាយករដ្ឋមន្ត្រីរោងចក្រនេះ ដំបូងគឺជារោងចក្របង្គុំដែលយកគ្រឿងបង្គំពីក្រៅប្រទេសផលិតជារថយន្ត តែនឹងពង្រឹងសមត្ថភាពទៅរោងចក្រផលិតគ្រឿងបង្គុំផលិតដោយខ្លួនឯងទៅថ្ងៃខាងមុខផងដែរ។
គម្រោងនៃការបង្កើតរោងចក្រផលិតរថយន្ត BYD ត្រូវបានបង្កើបឡើងកាលពីចុងឆ្នាំ២០២៤ ដែលជាលទ្ធផលជោគជ័យនៃការទាក់ទាញវិនិយោគមកកម្ពុជារបស់រដ្ឋាភិបាលអាណត្តិទី៧។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% (ឆ្នាំ២០២៣ មានចំនួន ៣១៣គ្រឿង)៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ