ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ មន្ត្រីសាធារណៈចូលនិវត្តន៍មិនទទួលបានរបបហានិភ័យការងារទេ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៦ កុម្ភៈ នេះថា នៅពេលមន្ត្រីសាធារណៈចូលនិវត្តន៍ មិនទទួលបានរបបហានិភ័យការងារទេ ពោលគឺអាចទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស តែមួយប៉ុណ្ណោះ។
លោក កត្តា អ៊ន បានពន្យល់ថា ផ្ទុយពីមន្ត្រីសាធារណៈមិនទាន់ចូលនិវត្តអាចប្រើប្រាស់របបហានិភ័យការងារបានលើកលែងតែមន្ត្រីប៉ូលិស មន្ត្រីប៉េអិម និងមន្ត្រីពន្ធនាគារ ប្រើបានតែសេវាថែទាំសុខភាព។
លោកបានបន្តទៀតថា ពេលទៅទទួលសេវា មន្ត្រីសាធារណៈចូលនិវត្តន៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន ៖ ប័ណ្ណសមាជិក ប.ស.ស និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព។
គួរបញ្ជាក់ថា ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ដើម្បីជួយដល់មន្ត្រីសាធារណៈឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តី ឬ ប្រពន្ធ និងកូនក្នុងបន្ទុក ដែលអាចសម្រួលដល់ការចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈចុះឈ្មោះចូលជាសមាជិក ប.ស.ស នោះអ្នកក្នុងបន្ទុក (ប្តី ឬ ប្រពន្ធ និងកូននៅក្នុងបន្ទុក) នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព