Connect with us

ព័ត៌មានជាតិ

ក្រុមអនាមិកវាយប្រហារលើគេហទំព័រក្រសួងស្ថាប័ននានារបស់កម្ពុជាជិត៤០លានដង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៌ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បាន​ឱ្យដឹង​ថាក្នុង១ឆ្នាំក្រសួងស្ថាប័ននានារបស់កម្ពុជារងការវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតរាប់លានដងក្នុង១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកឡើងបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃបរិវត្តកម្មឌីជីថលរបស់ក្រសួងប្រៃសនីយ៌នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២នេះ មកដល់ពេលនេះក្រសួងបានតម្លើងប្រព័ន្ធការពារចំនួន១៥៩ដល់ក្រសួងស្ថាប័នបានភ្ជាប់មកក្រសួងដើម្បីការពារវាយប្រហារ Dido Attack ចំនួន២៨ដង និងបានទប់ស្កាត់ការវាយប្រហារការវាយប្រហារលើវេបសាយរបស់ស្ថាប័នរដ្ឋបានជាង៣៧,៦លានដង។

លោកថា៖ «មានន័យថាការវាយប្រហារមកលើកម្ពុជាទាំងមូលទាំងរដ្ឋនិងឯកជនរាប់ពាន់លានដងក្នុងមួយឆ្នាំ។ ហើយចំពោះក្រសួងណាដែលមិនបានភ្ជាប់មកប្រព័ន្ធរបស់ក្រសួងប្រៃសនីយ៌ និងទូរគមនាគមន៍យើងអត់មានព័ត៌មានទេ។ យើងមានតែទិន្នន័យដែលភ្ជាប់ជាមួយក្រសួងប្រៃសនីយ៌ដែលមានការវាយប្រហារចូលមកតែប្រព័ន្ធការពារយើងបានការពារទាំងអស់ព្រោះមានប្រព័ន្ធការពាររឹងមាំ»។

កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញសន្តិសុខអ៊ីនធឺណេតនៅក្រុមហ៊ុនអាមេរិក Securonix បានរកឃើញថា ចោរព័ត៌មានវិទ្យា ឬ Hacker របស់ប្រទេសកូរ៉េខាងជើងបានបញ្ជូនមេរោគ Malware ជាច្រើនទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្ដើមចេញពីប្រទេសកម្ពុជា។

ហើយបើយោងតាម Securonix ចោរព័ត៌មានវិទ្យាកូរ៉េខាងជើងនេះបានដាក់មេរោគចូលទៅក្នុងសំណុំឯកសារ ឬ Zip File ដែលបង្កប់បន្លំចូលក្នុងអ៊ីម៉ែល និងតាមរយៈការដកទិន្នន័យ និងការចុះឈ្មោះតាមអនឡាញជាដើម។

បច្ចុប្បន្នកម្ពុជាបានរៀបចំអគ្គលេខាធិការដ្ឋានអង្គភាពភាពប្រឆាំងឧក្រិដ្ឋកម្ម cyber អង្គភាពការពារជាតិ​ក្នុងលំហ cyber អង្គភាពកាទូត Cyber និងអង្គភាពសន្ដិសុខ Cyber កម្ពុជា។ ខណៈពេលនេះសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខ cyber ដែលកំពុងស្ថិតនៅទីស្ដីការគណៈរដ្ឋមន្ត្រី៩ខែហើយ និងសេចក្ដីព្រាងអនុក្រឹតស្ដីពីការៀបចំអង្គភាពសន្តិសុខ Cyber កម្ពុជា កំពុងស្នើសុំការពិនិត្យពីសម្ដេចនាយករដ្ឋមន្ត្រី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម