Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងពាក់ព័​ន្ធ​ន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បី​ការពារ​លំហ​សាយប័រ​នៅ​កម្ពុជា កសាង​ទំនុក​ចិត្ត ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល។

ក្នុងឱកាសចូលរួមពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពន្លឿនការររៀបចំសេចក្តីព្រៀងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងគោលការណ៍ណែនាំ ពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។ ជាពិសេស បច្ចេកវិទ្យាឈានមុនថ្មីៗ រួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សា ទិន្នន័យធំ និងបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីធ្វើបដិវត្តន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី បានជំរុញថា៖«ខ្ញុំសូមឱ្យក្រសួងពាក់ព័ន្ធ ពន្លឿនការរៀបចំនូវច្បាប់សន្តិសុខ សាយប័រ សូមសហការគ្នាដើម្បីពន្លឿនច្បាប់នេះចេញ ដើម្បីជាមូលដ្ឋានគតិយុត្ត ដើម្បីបន្តដំណើរទៅមុខឱ្យបានឆាប់ទៅតាមសំណូមដែលឯកឧត្តម ជា វ៉ាន់ដេត ដែលបានលើកឡើង»។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យបន្តគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្ត និងការអភិវឌ្ឍវិស័យប្រៃសណីយ៍បន្តទៀត ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ​

ដំណើរការនៃឌីជីថលភាវូបនីយកម្មនៅប្រទេសកម្ពុជាបានចាប់ផ្តើមរយៈពេលពីរទសវត្សមកហើយ និងបានផ្លាស់ប្តូរខ្លួនយ៉ាងឆាប់រហ័សក្នុងវិស័យសង្គម នយោបាយ និងសេដ្ឋកិច្ច ក្នុងការអភិវឌ្ឍប្រទេស។ ទោះយ៉ាងណាក៏ដោយ ភាពពេញនិយមនៃការប្រើប្រាសអ៊ីនធឺណិត ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗក៏នាំមកនូវបញ្ហាប្រឈម ថ្មីៗផងដែរ ពោលគឺបញ្ហាសន្តិសុខនៅក្នុងវិស័យឌីជីថល។

ដើម្បីដោះស្រាយបញ្ហាដែលកើតមាន ក្នុងយុគសម័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការផ្លូវច្បាប់ថ្មី ដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងធ្វើឱ្យលំហឌីជីថលកាន់តែមានសុវត្ថិភាពជាងមុន។

ដូចនេះ ការមានច្បាប់សន្តិសុខសាយប័រ វាមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័ន និងប្រព័ន្ធ របស់រដ្ឋាភិបាលដើម្បី ការពារព័ត៌មានរសើប រក្សាការជឿទុកចិត្តសាធារណៈ ធានាប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ការពារការក្លែងបន្លំ និងការគំរាមកំហែងតាមអ៊ីនធឺណិត៕

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានជាតិ៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម