ព័ត៌មានជាតិ
អភិបាលរងរាជធានី ស្នើឱ្យសមត្ថកិច្ច និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ
លោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានស្នើឱ្យអាជ្ញាធរ កងកម្លាំងនិងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតល្មួត ក្នុងការគ្រប់គ្រងវត្តមានជនបរទេស ដោយធានាបានថា ជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់។

ការស្នើបែបនេះរបស់លោកហ៊ុន សុរិទ្ធី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារ គ្រប់គ្រងវត្តមានជនបរទេសដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោកហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញ បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល មកប្រជុំ នាពេលនេះ មានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រងវត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន។

បងប្អូនត្រូវជៀសឱ្យបានពីការចោទប្រកាន់ថា ជាអ្នកផ្សំគំនិតបិទបាំងបទល្មើស ឬ លាក់បាំងជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា។

លោកហ៊ុន សុរិទ្ធី បានបន្តទៀតថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ពិតជាគាំទ្រ ចំពោះការបើកអាជីវកម្មរបស់បងប្អូន តែយើងក៏មិនចង់ឃើញបងប្អូនអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ឬ លាក់ទុកជនបរទេសមិនស្របច្បាប់នោះទេ។

ដើម្បីឱ្យបងប្អូនជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ បងប្អូនត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស ទូទាំងប្រទេសកម្ពុជា។ ធ្វើបែបបទគ្រប់គ្រងរដ្ឋបាល ដោយយកមកប្រថាប់ត្រានៅសង្កាត់ ដែលមានកិច្ចសន្យាច្បាស់លាស់ តើថា ជនបរទេសទាំងនោះស្នាក់នៅប៉ុន្មាននាក់ ប៉ុន្មានថ្ងៃ ខែជាដើម។ បើបងប្អូនមិនអនុវត្តតាមការណែនាំខាងលើនេះទេ នៅពេលមានបញ្ហា បងប្អូនអាចប្រឈមមុខចំពោះផ្លូវច្បាប់ហើយ៕
ដោយ ៖ ស្រីរ័ត្ន





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ