ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបន្តចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវជាតិលេខ៧
កំពង់ចាម ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម បានចុះពិនិត្យវឌ្ឍនភាពការស្ថាបនា ផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ខណៈបច្ចុប្បន្នបានស្ថាបនាជាង៣២%ហេីយ។

នៅព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម និងលោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋាករទឹកស្អាតរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនម៉ៅសាងសង់ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យវឌ្ឍនភាពការដ្ឋាននិងដោះស្រាយបញ្ហាប្រឈមមួយចំនួនចំពោះប្រព័ន្ធទឹកស្អាត។

ឆ្លៀតឱកាសនោះដែរ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនទទួលម៉ៅការកំពុងអនុវត្តន៍គម្រោងសាងសង់ជាបន្តបន្ទាប់ ខណៈតំបន់ខ្លះក្រុមការងារបច្ចេកទេសចាក់ថ្មម៉ិចក្រាលកិនបណ្តេីរៗ ហេីយតំបន់ខ្លះទៀតបានស្ថាបនាទ្រូងផ្លូវផងដែរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ចំពោះមុខក្រសួងសាធារណការនិងដឹកជញ្ជូន ខិតខំប្រឹងប្រែងពន្លឿនការងារស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លងនេះ ដេីម្បីធ្វេីយ៉ាងណាសាងសង់ឱ្យហេីយតាមការកំណត់។

ចំណែកការដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋវិញ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធដោះស្រាយរួចរាល់ហេីយ និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចតំបន់ខ្លះបញ្ហប្រព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹក ក្រុមការងាររដ្ឋាករទឹកកំពុងជួយសម្របសម្រួល កាយដោះដូរកន្លែងថ្មី កុំឱ្យរាំងស្ទះដល់ដំណេីរការក្រុមហ៊ុនសាងសង់។

សូមជម្រាបជូនថា គម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាមនេះ បានចាប់ផ្តេីមបេីកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៣ គម្រោងនេះមានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចំពោះទទឹងផ្លូវវិញនៅតំបន់ក្រៅទីប្រជុំ មានទទឹង២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង២០ម៉ែត្រកន្លះ ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ