Connect with us

ព័ត៌មានជាតិ

ជោគជ័យធំធេង! មិនដល់១សប្តាហ៍ផង សំបុត្រទស្សនា «ល្ខោនបាមោជ្ជទ័យ» លើកទី២ អស់គ្មានសល់

បានផុស

នៅ

ត្រឹមប៉ុន្មានថ្ងៃ បន្ទាប់ពីនាយកដ្ឋានសិល្បៈទស្សនីយភាព បានប្រកាសពីការរៀបចំសម្តែងសិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” ជាថ្មីម្តងទៀត សំបុត្រទស្សនាសិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» លើកទី២ លក់អស់ទាំង៣ថ្ងៃតែម្តង។ ក្នុងនោះ លោក ឃួន ដារិទ្ធ ដែលដើរតួអង្គជាលោកបាឡាត់ ក៏បានបញ្ជាក់ពីការអស់សំបុត្រនេះឱ្យដឹងផងដែរ កាលពីថ្ងៃទី០៥ ខែមករានេះ។

ការរៀបចំសិល្បៈទស្សនីយភាពលើកទី២នេះ គឺដោយមានសំណូមពរច្រើនពីមហាជនដែលមិនទាន់បានទស្សនា ខណៈសិល្បៈទស្សនីយភាពលើកទី១ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ដោយហេតុនេះហើយ នាយកដ្ឋានសិល្បៈទស្សនីយភាព បានសម្រេចរៀបចំការសម្តែងជាថ្មីម្តងទៀត រយៈពេល៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤​ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ទីតាំងសាលសន្និសីទចតុម្មុខ វេលាម៉ោង ៥:៣០ល្ងាច ដដែល។

ល្ខោនបាមោជ្ជទ័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា «ល្ខោនបាមោជ្ជទ័យ» ជាទម្រង់សិល្បៈបុរាណខ្មែរបែបកម្សាន្ត ដែលបូករួមទាំងការសម្តែង និងការច្រៀង តាមរយៈបទភ្លេងរាប់រយបទ តាមទម្រង់ខ្មែរលាយបច្ចឹមប្រទេស ដែលបាត់វត្តមាន ៣៧ឆ្នាំទៅហើយលើឆាកសម្តែង និងមានបទចម្រៀងសរុបប្រមាណជាជាង ៥០០បទ ។ យ៉ាងណា ក្រោយបាត់វត្តមានជិត ៤០ឆ្នាំ លើឆាកសម្តែង លោកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យជំនាញ ក៏បានចងក្រងឱ្យរស់រានឡើងវិញតាមរយៈស្នាដៃរឿង “កុលាបប៉ៃលិន” ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិល្បករសិល្បការិនីទម្រង់សិល្បៈបុរាណជាច្រើនរូបទៀត។

បើតាមការបញ្ជាក់ ទម្រាំចេញជារូបរាង «ល្ខោនបាមោជ្ជទ័យ» មួយរឿងនេះឡើងបាន គឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ ទាំងអ្នកល្ខោននិយាយ អ្នកល្ខោនបាសាក់ យីកេ អ្នករបាំ ក៏ដូជាគ្រូភ្លេងជាច្រើនរូប ដើម្បីញុាំងឱ្យទម្រង់សិល្បៈបុរាណមួយនេះមានភាពរស់រវើក។

តួយ៉ាង ការសម្តែងដែលរៀបចំឡើងកាលពីថ្ងៃ២៣-២៦ មករា កន្លងទៅ និងលើកទី២ ដែលត្រៀមសម្តែងនៅថ្ងៃខាងមុខនេះ ពិតជាទទួលបានការគាំទ្រយ៉ាងផុសផុល ខណៈសាធារណជនដែលខកខានដណ្តើមទិញមិនទាន់ទាំងលើកទី១ និងលើកទី២ សង្ឃឹមថា នឹងមានឱកាសលើកក្រោយៗទៀត៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម