ព័ត៌មានជាតិ
ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក
ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់នៅខែកុម្ភៈ និងខែមីនាខាងមុខនេះ ជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។

ការអំពាវនាវនេះបន្ទាប់ពី ក្រសួងបានធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុ ក្នុងរដូវប្រាំងឆ្នាំ២០២៥ ដោយផ្អែកទៅលើបាតុភូតសកល និងយោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា បាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម ៣០-៥០% ដោយជំនួសមក វិញនូវបាតុភូតអែនសូ(ENSO-Neutral) បានកើនឡើង៧០%។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ រដូវប្រាំង សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងធម្មតា គឺទាបជាងឆ្នាំ២០២៤។ ដោយឡែក ចាប់ពីខែកុម្ភៈ ដល់ដើមខែមីនា នៅទូទាំងប្រទេសអាចមានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងមធ្យម អតិបរមា ៣៧°C ដែលត្រជាក់ជាងធម្មតា គឺត្រជាក់ជាងឆ្នាំ២០២៤។

រីឯបរិមាណទឹកភ្លៀង នៅក្នុងខែកុម្ភៈ និងខែមីនា អាចមានភ្លៀងតិចជាងមធ្យម ដែលអាចបណ្តាលឱ្យមានការ ខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តភាគខាងជើង និងជុំវិញបឹងទន្លេសាប ដែលរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ភ្លៀងកក់ខែអាចកើតមានឡើងនៅខែមេសា ដែលមាន កម្រិត ពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ ដោយឡែក នៅ តំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងអាចមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
ចំណែករដូវវស្សា អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៤។ សីតុណ្ហភាព សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យមទៅបង្គួរជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់