ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»
ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា នៅក្នុងឆ្នាំ២០២៥ ក្រសួងកិច្ចការនារីនឹងរៀបចំពិធីដោយជ្រើសរើសយកប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» ស្របតាមប្រធានបទសកលដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃទី៦ ខែកុម្ភៈនេះ។

សម្រាប់ប្រធានបទឆ្នាំ២០២៥នេះ ធ្វើឡើងក្នុងគោលបំណងបញ្ជាក់ពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ បន្ថែមពីនេះ ក៏ពិនិត្យឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមដែលនៅសេសសល់ លើការអនុវត្តសេចក្តីថ្លែងការទីក្រុងប៉េកាំងរបស់អង្គការសហប្រជាជាតិផងដែរ។ ជាមួយគ្នានេះ ប្រធានបទនេះ ក៏ផ្តោតសំខាន់លើការលើកកម្ពស់ជាវិជ្ជមាន និងទាញយកប្រយោជន៍ពីភាគលាភពីយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសង្គមផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រសួង។

យ៉ាងណា ដើម្បីអបអរសារទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា និងដើម្បីឱ្យកម្មវិធីកាន់តែអធិកអធម រលូនល្អ ព្រមទាំងស័ក្តិសមជាមួយអត្ថន័យទិវានេះ ក្រសួងកិច្ចការនារី បានអំពាវនាវបន្ថែម៣ចំណុច។ ចំណុចទី១ រៀបចំព្រឹត្តិការណ៍ដើម្បីអបអរទិវានេះក្នុងថ្ងៃណាមួយ ចាប់ពីថ្ងៃទី១ ដល់ទី៨ ខែមីនា ឆ្នាំ២០២៥។ ទី២ ចាក់ផ្សាយព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោតម្ត មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា។ ចំណុចទី៣ ត្រូវចងបដាពាក្យស្លោកនៅតាមមុខមន្ទីរកិច្ចការនារីរាជធានី ខេត្ត និងតាមសាធារណៈ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ កម្ពុជា និងប្រទេសនានាទូទាំងសកលលោក បានប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ៨មីនា ក្នុងគោលបំណងរម្លឹកពីការតស៊ូរបស់ស្ត្រីក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីផងដែរ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា