Connect with us

ព័ត៌មានជាតិ

ប្រពៃណីសែនស្រូវឡើងជង្រុក របស់ជនជាតិដើមភាគតិចព្នង

បានផុស

នៅ

ពលរដ្ឋជនជាតិដើមភាគតិច ព្នង នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាប្រារព្ធពិធីសែនស្រូវឡើងជង្រុក និងសុំសេចក្តីសុខសេចក្ដីចម្រើនក្នុងការរស់នៅ និងការប្រកបរបបចិញ្ចឹមជីវិត រស់នៅប្រចាំថ្ងៃ ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិតាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រារព្ធពិធីតាមប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេត កាល់ មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបញ្ចាក់ថា ពលរដ្ឋជនជាតិព្នងរួមមាន គ្រឹង គួយ កាវែត ទំពួន ព្រៅ ខិ លន់ មិល ស្ទៀង ចារាយ ក្រោល កាចក់ ព័រ ខោញ ថ្មូន ស្អូច បាននាំគ្នាធ្វើពិធីសែនព្រេនទៅតាមទំនៀមទំលាប់មាន ក្របីស ក្របីខ្មៅ នំចំណី មាន់ ជ្រូក ផ្លែឈើ អាហារ ស្រាពាងទៅតាមទីតាំងរស់នៅរៀងៗខ្លួន។

លោកបន្តថា ការអភិរក្សទំនៀមទំលាប់នេះពលរដ្ឋជនជាតិព្នង បានប្រមូលផ្តុំគ្នារៀបចំធ្វើនៅទីតាំង អាស្រមអ្នកតា ធ្វើពិធីសែនព្រេន ម្ចាស់ទឹកម្ចាស់ដី សុំឱ្យបរមី ផ្តល់សេចក្តីសុខសេចក្ដីចម្រើន និងបានបង្ហាញពីរបៀបរបរនៃការរស់នៅប្រចាំថ្ងៃ ឱ្យកូនចៅជំនាន់ក្រោយគោរពប្រតិបត្តិតាម។

លោកស្រី ក្រាញ ឆិល ជនជាតិព្នងនៅភូមិក្បាលរមាស ឃុំក្បាលរមាសបានបញ្ជាក់ថា ប្រពៃណីនេះចាស់ទុំជនជាតិបានដឹកនាំកូនចៅឱ្យរួមគ្នាអនុវត្តតាមដើម្បីបង្ហាញការដឹងគុណដល់ដូនតា ហើយការរស់នៅតាមគ្រួសារនីមួយៗត្រូវដឹងគុណចំពោះឪពុកម្តាយ និងត្រូវចេះគោរពចាស់ទុំ ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រូបង្រៀន ដើម្បីធ្វើជាពលរដ្ឋល្អ ទោះបីថា បងប្អូនជនជាតិមានអំបូរខុសគ្នាយ៉ាងណាក៏ដោយ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាស បានសាទរចំពោះការយល់ដឹងនេះ ព្រោះបងប្អូនជនជាតិយើងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងរៀបចំតំបន់រស់នៅប្រកបដោយភាពសុខដុមរមនាស្ថិតនៅក្រោមដំបូលសុខសន្តិភាពដោយគ្មានការរើសអើងអ្វីឡើយ។

លោកសំណូមពរឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនសាមគ្គីភាពគ្នាឱ្យកាន់តែល្អជាងនេះ ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានរស់នៅឱ្យកាន់តែរីកចម្រើនឡើងទៀត ព្រោះបច្ចុប្បន្នអាជ្ញាធរស្រុក ខេត្ត បានស្ថាបនាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វបែបយ៉ាង នៅក្នុងមូលដ្ឋាន មានទាំងសាលារៀន.វត្តអារាម, មណ្ឌលសុខភាព.ផ្លូវ,ទឹក.ភ្លើង.ជាដើម។ល។

សូមបញ្ជាក់ថា ពលរដ្ឋជនជាតិដើមភាគតិចបាននាំគ្នាធ្វើពិធីសែនព្រេនអភិរក្សប្រពៃណីជារៀងរាល់ឆ្នាំ ទៅតាមទំនៀមទំទំលាប់រៀងៗខ្លួន៕

អត្ថបទ៖ ហុង វិនជូរ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម