ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត
ជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងរដ្ឋធានីវៀងចន្ទន៍ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានអះអាងថា កិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជាដែលជាប្រទេសជិតខាងគ្នា គឺជាអាទិភាពរបស់រដ្ឋាភិបាលឡាវ ដើម្បីរួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា។

ការអះអាងរបស់នាយករដ្ឋមន្ត្រីឡាវ គឺជាការឆ្លើយទៅនឹងការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសង្កត់ធ្ងន់ដល់ការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀតសំដៅរួមចំណែកជួយតម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ច គឺជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងការកសាងបណ្តាញថាមពលអាស៊ាន។

សម្តេចតេជោ បានលើកឡើងថា ឥឡូវ ឱកាសឱ្យយើងឈានទៅមុខហើយ ត្រូវជំរុញបន្ថែមគ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យលូតលាស់។ ក្រៅពីកិច្ចសហប្រតិបត្តិការថាមពល សម្ដេចតេជោ ក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលកំពុងដើរទៅមុខ ទោះបីយឺត តែមានភាពរឹងមាំ។

នាយករដ្ឋមន្រ្តី សនសៃ ស៊ីផាន់ដន បានឯកភាពមតិសម្តេចតេជោ លើការពង្រីកពាណិជ្ជកម្ម ថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការតភ្ជាប់រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គីល្អរវាងប្រទេសទាំងពីរ ហើយបញ្ជាក់ថា នឹងសហការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរួមគ្នាលើគ្រប់ការងារ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ។
នៅចំពោះមុខសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា លោកនាយករដ្ឋមន្រ្តីឡាវ បានស្នើឱ្យភាគីនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ