នយោបាយ
មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី
មនុស្សជំនិតនិងលោក កឹម សុខា គឺលោក មុត ចន្ថា សង្ស័យលើការសារភាពរបស់លោក សេង សារី ស្របពេលដែលមានការបែកធ្លាយសារសំឡេងទំនាក់ទំនងរវាងលោក សារី និងសម្ដេចតេជោ។ លោក មុត ចន្ថា បានលើកឡើងពីការមិនទុកចិត្តលើលោក សេង សារី ដែលជាមនុស្សរបស់សម្ដេចតេជោតាំងពីយូរមកហើយនោះ។
លោក មុត ចន្ថា បានសរសេរលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះដោយលើកឡើងថាហេតុអ្វីលោក សេង សារី ទើបតែសារភាពពេលគេចាប់បាន? ការធ្វើបែបនេះគឺដូចជាចោរដែលមិនហ៊ានសារភាពរហូតគេចាប់បានទើបសារភាពថាទើបធ្វើជាលើកទី១។ លោកក៏បានចោទដែរថាលោក សារី កំពុងបន្តបេសកម្មយកព័ត៌មានពី សម រង្ស៊ី ជាបន្តទៀតតាមរយៈការសារភាពនេះ។
លោកសរសេរថា៖ «សារភាពធ្វើចោរលើកទី១ សុំឱកាសកែខ្លួននៅក្បែរលោក សម រង្ស៊ី បន្តទៀត! ធម្មជាតិរបស់សត្វឆ្កែស៊ីអាចម៌ នៅតែស៊ី»។
លោកបន្ថែមថា៖ «សេង សារី មិនបានចេញមុខសារភាពដោយភ្ញាក់រលឹក អំពីអំពើក្បត់របស់ខ្លួន ដែលបានបង្កប់ខ្លួនក្នុងជួរអ្នកប្រជាធិបតេយ្យ ក្នុងការបំផ្លាញកម្លាំង និងផែនការតស៊ូរបស់ក្រុមប្រជាធិបតេយ្យឡើយ។ ផ្ទុយទៅវិញ សេង សារី បានចេញមុខសារភាពបន្ទាប់ពីវិទ្យុអាស៊ីសេរីបញ្ចេញខ្សែអាត់សំឡេងឆ្លើយរវាងខ្លួន និងលោក ហ៊ុន សែន។ ចំណុចនេះអាចបញ្ជាក់បានថា បើសិនមិនមានការបែកការណ៍សម្ងាត់អំពីអំពើចារកម្មបង្កប់របស់ខ្លួនទេ សេង សារី នៅបន្តសម្ងំលាក់ខ្លួនធ្វើចារជន ដើម្បីទទួលប្រយោជន៍ទាំងសងខាងលុះក្ស័យជីវិត»។
ការលើកឡើងរបស់លោក មុត ចន្ថា នៅពេលនេះគឺបន្ទាប់ពីលោក សេង សារី បានសារភាពពីការយកព័ត៌មានពីក្រុមប្រឆាំងទៅឱ្យសម្ដេចតេជោកាលពីកន្លងទៅ បន្ទាប់ពីមានការបែកធ្លាយសារសំឡេងជាមួយសម្ដេចតេជោនៅលើបណ្ដាញសង្គម។
ក្នុងសារបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ លោក សេង សារី ថាលោកពិតបានជាបានទទួលលុយ និងធ្វើការឱ្យសម្ដេចតេជោពិតមែន តែលោកក៏ព្យាយាមចញពីសម្ដេចផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះក៏ព្រមានបញ្ចេញឯកសារទាំងអស់ពីទំនាក់ទំនងសម្ដេចនិងលោក សេង សារី ផងដែរបន្ទាប់ពីលោក សារី បាននិយាយជាមួយកាសែតអាស៊ីសេរីថាលោកចាញ់ល្បិចសម្ដេចតេជោ និងប្រកាសចូលធ្វើនយោបាយជាមួយក្រុមប្រឆាំង។ សម្ដេចចាត់ទុកសកម្មភាពរបស់លោក សេង សារី គឺកំពុងឈានហួសបន្ទាត់ក្រហម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?