ព័ត៌មានជាតិ
លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញមុខច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិត បំភ្លៃការពិត របស់សារព័ត៌មាន The Cambodia daily ដែលសរសេរចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ បណ្ដាលឲ្យបាត់បង់ថវិកាបេឡាជាតិសន្តិសុខសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC001-6-1024x683-1.jpg)
កាលពីល្ងាចថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈទំព័រហ្វេសប៊ុក លោក កត្តា អ៊ន បានប្រតិកម្មទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន The Cambodia daily ថា «ការផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតរបស់ The Cambodia daily នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស.ប្រព្រឹត្តអំពើពុករលួយ បណ្តាលឲ្យបាត់បង់ថវិកាបេឡាជាតិសន្តិសុខសង្គម គឺមានចេតនាបំផ្លាញកិត្តិយស ភាពថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំ ដើម្បីបំពុលសង្គម សាធារណជន ក្នុងការកេងចំណេញនយោបាយរបស់ខ្លួន»។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-07_09-56-35-1024x849.jpg)
លោក កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន សូមកុំជឿ និងកុំផ្សព្វផ្សាយបន្តព័ត៌មានមិនពិត បំភ្លៃការពិត របស់សារព័ត៌មាន The Cambodia daily ខាងលើនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/photo_2025-02-07_09-56-06-698x1024.jpg)
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញនេះ សារព័ត៌មាន The Cambodia daily បានធ្វើការចុះផ្សាយព័ត៌មានមិនពិត បំភ្លៃការពិត និងខុសវិជ្ជាជីវៈ ដោយដាក់ខេបសិនថា «មន្ត្រីទម្លាយថា រដ្ឋខាត ១៥ លានដុល្លារ រាល់ឆ្នាំ ដោយសារអំពើពុករលួយរវាង លោក ហេង សួរ និង អគ្គនាយក ប.ស.ស» ដែលទង្វើនេះ ត្រូវបានក្រសួងការងារ ចាត់ទុកថា មានចេតនាបំផ្លាញកិត្តិយស ភាពថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ដើម្បីបំពុលសង្គម សាធារណជន ក្នុងការកេងចំណេញនយោបាយរបស់ខ្លួន៕
អត្ថបទ ៖ ពិសី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត