Connect with us

ព័ត៌មានជាតិ

ត្រី​ទីឡាបព្យា​ខ្មែរ ជប៉ុន​ច្នៃ​ជា​ម្ហូប​ញាំ​ឆៅ​ជំនួស​ត្រី​សាល់ម៉ុន​

បានផុស

នៅ

ត្រី​ទីឡាបព្យា​ដែល​ជា​ត្រី​ទឹកសាប ត្រូវ​បាន​កែច្នៃ​ជា​អាហារ​ញាំ​ឆៅ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ពីអ្នកជំនាញ​​ជប៉ុន។

លោក សាំ បូរ៉ា ជំនួយការ​នាយក​ប្រតិបត្ត​ក្រុមហ៊ុន Cambodia Fresh Farm បាន​ឲ្យ​ដឹង​ថា ត្រី​ទី​ឡាប​ព្យា​ដែល​ជប៉ុន​ហៅ​ថា ណាន់ហ្គុឃឹដៃ ត្រូវ​បាន​កសិដ្ឋាន​របស់​លោក​ចិញ្ចឹម​តាម​បច្ចេកទេស​ជប៉ុន ដើម្បី​កែច្នៃ​ធ្វើ​ជា​អាហារ​សាសីមី (ត្រី​ហូប​ឆៅ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាំ បូរ៉ា បញ្ជាក់ថា «ពូជត្រី​នេះ​យក​ប្រភពពី​​ក្នុង​ស្រុក​។ ​កសិដ្ឋាន​បាន​ប្រើប្រាស់​វិធី​ចិញ្ចឹម​បំប៉ន​តាំង​ពី​នៅ​​កូន​តូចៗ ហើយ​ដំណើរការ​កែច្នៃ​និង​វេចខ្ចប់​ជា​អាហារ​​ពី​មួយ​ដំណាក់កាលទៅមួយ​ដំណាក់កាល ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​និង​ការ​តេស្ត​ពិសោធន៍​ដើម្បី​រក្សា​បាន​គុណភាព​ និង​ធានា​សុវត្ថិភាព​ដល់​អ្នក​ទទួល​ទាន»។

ខណៈ​ដែល​ត្រី​កែច្នៃក្នុងស្រុក​នេះ​ អាច​ទទួល​ទាន​ជំនួសត្រី​សាល់ម៉ុន​នាំ​ចូល ទីផ្សារ​​បច្ចុប្បន្ន​មាន​តែ​លក់​​តាម​ផ្សារទំនើបធំៗ ហើយ​អតិថិជនគោលដៅភាគច្រើនជា​ជនបរទេស ខណៈ​​មួ​យខែៗ​អាច​លក់​បាន​ប្រហែល ៣០០ គីឡូក្រាម។ នេះបើតាម​លោក សាំ បូរ៉ា

លោក សាំ បូរ៉ា ក៏​សំណូមពរ​ដល់​​ពលរដ្ឋ​ជួយ​គាំទ្រ​ផលិតផល​ត្រីកែច្នៃ​ក្នុងស្រុកនេះ ដែលលោក​មើលឃើញ​ថា​ក៏ជា​ចំណែកមួយ​ជួយ​​ដល់​សេដ្ឋកិច្ច កាត់បន្ថយ​ការ​នាំចូល ជួយ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​និង​មាន​ប្រាក់ចំណូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម