ព័ត៌មានជាតិ
អន្តរក្រសួង កំពុងរៀបចំគោលនយោបាយជួយដល់ជនងាយរងគ្រោះ និងទារកកំព្រា
អន្តរក្រសួង កំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យ ដើម្បីជួយដល់ជនងាយរងគ្រោះ ទារកកំព្រា កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារទីទាល់ក្រ ឬមានពិការភាព ឬកូនតាមម្តាយនៅក្នុងពន្ធនាគារ ជនវិបល្លាសស្មារតី និងជនរងគ្រោះដោយសារធាតុញៀនខុសនឹងច្បាប់ជាដើម។
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ អន្តរក្រសួង ដែលដឹកនាំដោយលោក ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង លើសេចក្តីព្រាងអនុក្រឹត្យស្តីពី «របបគោលនយោបាយចំពោះជនរងគ្រោះនិងងាយរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលរបស់រដ្ឋ និងមុខសញ្ញាដែលបានធ្វើសមាហរណកម្មពីមជ្ឈមណ្ឌលរបស់រដ្ឋស្ថិតនៅក្នុងដំណើរការគ្រប់គ្រងករណី» ។ អន្តរក្រសួងរួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមន្ដ្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុសំខាន់ៗពីតួអង្គពាក់ព័ន្ធសម្រាប់បញ្ចូលក្នុងសេចក្តីព្រាង ធ្វើយ៉ាងណាឱ្យការអនុវត្តទទួលបានលទ្ធផល និងមានប្រសិទ្ធភាព។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីរបបគោលនយោបាយចំពោះជនរងគ្រោះ និងងាយរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលរបស់រដ្ឋ និងមុខសញ្ញាដែលបានធ្វើសមាហរណកម្មពីមជ្ឈមណ្ឌលរបស់រដ្ឋស្ថិតនៅក្នុងដំណើរការគ្រប់គ្រងករណីនេះ មានវិសាលភាពអនុវត្តចំពោះមជ្ឈមណ្ឌលរបស់រដ្ឋ និងមុខសញ្ញាដែលបានធ្វើសមាហរណកម្ម ចេញពីមជ្ឈមណ្ឌលរបស់រដ្ឋស្ថិតនៅក្នុងដំណើរការគ្រប់គ្រងករណីជនរងគ្រោះ និងងាយរងគ្រោះទាំងឡាយ។
ក្នុងអនុក្រឹត្យនេះសំដៅដល់ ទារកកំព្រា កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារទីទាល់ក្រ ឬមានពិការភាព ឬកូនតាមម្តាយនៅក្នុងពន្ធនាគារ អនីតិជនទំនាស់នឹងច្បាប់ ជនវិបល្លាសស្មារតី ជនរងគ្រោះដោយសារធាតុញៀនខុសនឹងច្បាប់ ជនរងគ្រោះដោយសារការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងគ្រប់ទម្រង់ផ្សេងៗក្នុងការរំលោភបំពាន ជនមានពិការភាព ជនអនាថា អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងជនចាស់ជរាគ្មានទីពឹង ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ ។

អញ្ជើញជាអធិបតីចូលរួម បិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច កាលពីខែកុម្ភៈ ឆ្នាំ ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួង សិក្សា រៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ ជាពិសេស គ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀនជាដើម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី