ព័ត៌មានជាតិ
នៅសង្កាត់ផ្សារថ្មី ២ ចុះយកសំណាក ២លើក រកឃើញ ស្ត្រី ៣ នាក់និងក្មេងម្នាក់ផ្ទុកកូវីដ១៩
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញក្រសួងសុខាភិបាលបានចុះយកសំណាកចំនួន២លើកទើបដឹងថា ស្ត្រី៣នាក់រួមទាំងក្មេងប្រុសម្នាក់បានផ្ទុកជំងឺកូវីដ១៩ នោះ ទើបនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះមកសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារថ្មី២បាននាំស្ត្រី៣នាក់ រួមទាំងក្មេងប្រុសម្នាក់ទៀត ដែលផ្ទុកជំងឺកូវីដ១៩សរុបចំនួន៤នាក់ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយធ្វើតេស្តយកសំណាក់២ដង ទើបដឹងលទ្ធផលវិជ្ជមាន ដើម្បីនាំទៅព្យាបាល។
អាជ្ញាធរខណ្ឌដូនពេញបានបន្តទៀតថា នៅព្រឹកថ្ងៃទី១៩ ខែមីនា នេះដែរ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទ ករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យODCTM បានចុះយកអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ស្ថិតនៅផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន២សង្កាត់គឺសង្កាត់ផ្សារថ្មី២ និងសង្កាត់បឹងរាំង ត្រូវបានរកឃើញអ្នកដែលផ្ទុកជំងឺកូវីដ១៩ សរុបចំនួន៥នាក់ទៀតដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន