ព័ត៌មានជាតិ
មេទ័ព៖ កម្ពុជាមានភ័ព្វសំណាងដែលមានសម្ដេចតេជោ ជាមេដឹកនាំ ដោយបានបន្សល់ទុកនូវសមិទ្ធិផលជាតិជាច្រើន
រយៈពេល២៦ឆ្នាំកន្លងមកនេះ ក្រោមម្លប់នៃសន្តិភាព បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ នាំមកការផ្លាស់ប្តូររីកចម្រើនយ៉ាងឆាប់រហ័សជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ សមិទ្ធិផលជាតិជាប្រវត្តិសាស្ត្រនេះ គឺជាភ័ព្វសំណាងរបស់កម្ពុជា ដែលមានមេដឹកនាំឈ្លាសវៃ និងមានចក្ខុវិស័យច្បាស់លាស់ នោះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ជាអគ្គមគ្គុទ្ទេសក៍ឯក នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍនៅកម្ពុជា។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លើកឡើងដូច្នេះ ក្នុងពិធីប្រកាសវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ, ពិធីបិទ បើកវគ្គបណ្តុះបណ្តាល និងសម្ពោធសមិទ្ធផលនានា នៅព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៥ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន លើកឡើងបន្តថា រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលធំៗយ៉ាងច្រើនបន្ថែមទៀត តាមរយៈការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លើកិច្ចការពារដែនអធិបតេយ្យ រាជរដ្ឋាភិបាលបានបន្តបេសកកម្ម ដោះស្រាយបញ្ហាព្រំដែននៅសេសសល់ តាមគោលនយោបាយកសាងព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយដើរទន្ទឹមគ្នានឹងការអនុវត្តគោលការណ៍កសាង «ខឿនការពារជាតិរបស់ប្រជាជន»។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរដល់បញ្ជាការដ្ឋានវិស្វកម្មដែលសម្រេចស្នាដៃធំៗជូនជាតិ ហើយស្នាដៃទាំងនោះ រំលេចឡើងតាមរយៈការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ សំណង់អគារ បោសសំអាតគ្រាប់មីនរំដោះដីស្រែជូនប្រជាពលរដ្ឋ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់ សាលារៀន វត្តអារាម និងកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានវិស្វកម្ម ដែលប្រតិបត្តិម៉ឺងម៉ាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៅក្នុងការអនុវត្តគោលនយោបាយ ការចូលរួមបោះបង្គោលព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញផ្លូវក្រវ៉ាត់ព្រំដែន ដែលជារបងរឹងមាំកើតមានក្នុងសម័យតេជោ៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី