ព័ត៌មានជាតិ
លោក វង សូត ថា សហគមន៍កសិកម្មទំនើប បានជួយដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម ជំរុញជីវភាពពលរដ្ឋ
ការបង្កើតសហគមន៍កសិកម្មទំនើប មានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក វង សូត បន្តថា ការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប គឺបានផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ។ លោក សង្ឃឹមថា រាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោកអនុប្រធានទី២ រដ្ឋសភា ក៏បានឆ្លៀតលើកឡើងជូនអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឥស្សរជនបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបស័គ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
លោក វង សូត បានសំណូមពរអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាកសិករ ត្រូវតែសហការគ្នាឱ្យបានល្អក្នុងការបង្កបង្កើនផលកសិកម្ម ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញពាក់ព័ន្ធនានា ដើម្បីជៀសវាងការខាតបង់ និងហានិភ័យផ្សេងៗ។

លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង