Connect with us

ព័ត៌មានជាតិ

ឡាវភ្ជាប់ការរីកចម្រើនរបស់ខ្លួនទៅនឹងការចូលរួមរបស់កម្ពុជា

បានផុស

នៅ

ប្រធានរដ្ឋសភាឡាវលោក សាយ សំផន ភូមិវិហាន  បានអរគុណប្រទេសកម្ពុជាដែលបានជួយដល់ប្រទេសឡាវកាលពីកន្លងទៅ រាល់ជំនួយនានាដែលកម្ពុជាបានផ្ដល់ជូននិងការគាំទ្រទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីលៀងសាយភោជន៍ផ្លូវការជូនប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន នៅរដ្ឋធានីវៀងច័ន្ទ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២ លោក សាយ សំផន ភូមិហាន ថាបានថ្លែងអំណរគុណចំពោះគណបក្សគណប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រចំពោះបុព្វហេតុតស៊ូរបស់ប្រជាជនឡាវក្នុងពេលកន្លងមកនិងបច្ចុប្បន្នលើការជ្រោមជ្រែងដល់ការកសាងនិងអភិវឌ្ឍសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងនាមសភាជាតិឡាវលោកបានអរគុណចំពោះជំនួយរបស់កម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែល ព្រឹទ្ធសភាកម្ពុជា បានផ្តល់អាហារូបករណ៍ ដល់មន្ត្រីនៃសភាជាតិឡាវ ក៍ដូចជាជំនួយលើវិស័យផ្សេងៗ ទៀត ជាពិសេសការជួយគាំទ្រឡាវនៅក្របខណ្ឌតំបន់និងអន្តរជាតិ។

ថ្លែងក្នុងពិធីនោះផងដែរប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងយូរអង្វែងរវាងប្រជាជនកម្ពុជា-ឡាវ។ សម្តេចជឿជាក់ថា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលបង្កើតឡើងនៅឆ្នាំ២០១៩ នឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែមទៀត ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធ នៅគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។

សម្តេចតេជោបន្ថែមថាក្នុងស្មារតីមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពដ៏ជិតស្និទ្ធ  និងសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយប្រធាននិងរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។

កម្ពុជា-ឡាវ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៥៦។ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងឃើញមានភាពល្អួកល្អឺនច្រើនទោះបីជាធ្លាប់មានបញ្ហាព្រំដែនខ្លះជាមួយគ្នាក្ដី តែបានដោះស្រាយដោយសន្តិវិធី។ ក្នុងឆ្នាំ២០២៤ ប្រធានាធិបតីឡាវលោក ថងលូន ស៊ីសូលីត បានថ្វាយដំរី២ជួនព្រះមហាក្សត្រកម្ពុជាដែលជាសញ្ញានៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម