ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ អ្នកបម្រើតាមផ្ទះអាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចកម្មករ-និយោជិត ទូទៅដែរ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា អ្នកបម្រើតាមផ្ទះអាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមពេញលេញដូចកម្មករ-និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនដទៃទៀតដែរ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា អ្នកបម្រើតាមផ្ទះចូលជាសមាជិក ប.ស.ស តម្រូវឱ្យម្ចាស់ផ្ទះ ត្រូវបំពេញតួនាទីក្នុងនាមជានិយោជក តាមរយៈការចុះបញ្ជិកា និងប្រកាសបង់ភាគទានទាំងរបបហានិភ័យការងារ ថែទាំសុខភាព និងរបបប្រាក់សោធនជូនដល់ពួកគេ។
នៅក្នុងកម្មវិធីសន្ទនាមតិ “ជីវិតយើង សង្គមយើង” របស់វិទ្យុជាតិកម្ពុជា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានអំពាវនាវដល់ម្ចាស់ផ្ទះ ត្រូវបំពេញកាតព្វកិច្ចជានិយោជកល្អ ដោយអាចចុះបញ្ជិកាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន តាមរយៈប្រព័ន្ធចុះបញ្ជិកា Web Base Application របស់ ប.ស.ស ឬ អាចអញ្ជើញទៅសាខា ប.ស.ស ផ្ទាល់ណាមួយដែលជិតបំផុត និងត្រូវភ្ជាប់ឯកសារមកជាមួយនូវសៀវភៅស្នាក់នៅ ឬ លិខិតតូបករណ៍គតិយុត្តិសមមូលដទៃទៀត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន។
បើតាម ប.ស.ស អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។
ប.ស.ស បានបន្តថា ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នកមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។ មុននឹងចុះបញ្ជីអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ត្រូវបំពេញតម្រង់ដូចជា កម្មករ-កម្មការិនី បម្រើការងារនៅតាមរោងចក្រសហគ្រាសដែលមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ទីតាំងផ្ទះ រូបថត ៤ គុណនឹង ៦ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។ ពេលម្ចាស់ផ្ទះបំពេញទៅតាមលក្ខខណ្ឌរួចរាល់ហើយ ម្ចាស់ផ្ទះ ត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះទៅចុះបញ្ជី ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។
ចំពោះការបង់ភាគទានប្រចាំខែសម្រាប់ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព គឺ ម្ចាស់ផ្ទះជាអ្នកបង់ជំនួស។ ចំណែកផ្នែកប្រាក់សោធនដែលត្រូវបង់ ៤ ភាគរយ នៃប្រាក់ខែរបស់អ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ពាក់កណ្ដាលម្នាក់ គឺ ម្ចាស់ផ្ទះបង់ ២ ភាគរយ និងអ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ ២ ភាគរយ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត