ព័ត៌មានជាតិ
ប្រទេសនូវែលសេឡង់ ផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦ ដល់ពលរដ្ឋកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន។

បើតាមក្រសួងអប់រំបានបញ្ជាក់ថា អាហារូបករណ៍នេះ ក្រោមកម្មវិធី Manaaki New Zealand Scholarship (MNZS) ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង សម្រាប់មុខវិជ្ជាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀង និងកសិកម្ម ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការបង្រៀនភាសាអង់គ្លេស ឱ្យទៅបន្តការសិក្សាក្នុងសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ឆ្នាំ២០២៦។
អាហារូបករណ៍នេះ មានការផ្តល់ជូនដូចជា ថ្លៃសិក្សា ថ្លៃទិដ្ឋាការ ប្រាក់ឧបត្ថម្ភពេលទៅដល់ ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយប្រចាំថ្ងៃ និងថ្លៃសំបុត្រយន្តហោះទៅមកផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ www.nzscholarship.govt.nz/apply-online ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំពោះព័ត៌មានបន្ថែមបេក្ខជនអាចទាក់ទងទៅ IDP Education (Cambodia) ឬ តាមរយៈលេខទូរសព្ទ ០២៣ ២២២ ០៦៣៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង