ជីវិតកម្សាន្ដ
មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ
លោក ងួន ចាន់ដេវីត ប្រកាសបញ្ចេញបទចម្រៀង Disstrack មួយទៀតស្អែកនេះ ចំណងជើង “អ្ហែងចង់ទៅណា?” ទន្ទឹមនឹងបញ្ជាក់ថា ចម្រៀងមួយបទនេះមានពាក្យពេចន៍មិនសមរម្យ។ ការប្រកាសនៃបទថ្មីដែលគ្រោងបញ្ចេញស្អែកនេះ គឺបន្ទាប់ពីលោកទើបតែបញ្ចេញចម្រៀងរ៉េបមួយបទចំណងជើង “ថីអ្ហែងថី?” ហើយទទួលបានការទស្សនាដល់ទៅ ជាង ១០លានដង។

បើទោះបីជាមហាជន ពុំទាន់បានជ្រាបច្បាប់ពីខ្លឹមសារនៃចម្រៀង ដែលត្រៀមនឹងបញ្ចេញជាផ្លូវការស្អែកនេះ តែគេសន្មត់ថា ជាការតភាគនៃបទមុន ខណៈជាវេលានៃការចាប់ផ្តើមសង្គ្រាម Disstrack ក្នុងវិស័យចម្រៀងរ៉េបជាថ្មី។
គួររំលឹកថា ចម្រៀង Disstrack មួយបទមុន បានធ្វើឱ្យផ្អើលពិភពនៃចម្រៀងរ៉េបយ៉ាងខ្លាំង ខណៈមូលហេតុនៃការចាប់ផ្តើមនៃកំដៅសង្គ្រាម Disstrack នេះ ត្រូវបានសាធារណជន ក៏ដូចជាអ្នកល្បីៗមួយចំនួន យល់ថា គឺផ្តើមចេញពីសម្តីរបស់ភាគីម្ខាង ខណៈម្ខាងទៀត យល់ថា ជាការដាក់ចំៗមកកាន់ខ្លួន ទើបតបតដោយបែបនេះ។

មហាជន បានជ្រាបរួចមកហើយ ចំពោះជម្លោះរវាងកំពូលតារាចម្រៀងរ៉េបល្បីប្រចាំប្រទេស Vannda និង G-Devith ដែលកន្លងមក បានធ្វើឱ្យវិស័យចម្រៀងរ៉េបមានកម្តៅខ្លាំង តាមរយៈការតបតគ្នាដោយចម្រៀង។ ប៉ុន្តែជម្លោះមុន បានស្ងប់រលុតមួយរយៈ ក្រោយមានការស្នើនិងផ្សះផ្សាររបស់សិល្បការិនីល្បីឈ្មោះ ក្នុងកម្មវិធីមង្គលរបស់ស្រីនា និង លោក ហេង វិសាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។
ទោះមានការចាប់ដៃគ្នានៅគ្រានោះ តែបើកទំព័រឆ្នាំថ្មី ជម្លោះថ្មីរវាងអ្នកទាំងពីរ ក៏មានកម្តៅឡើងជាថ្មី ខណៈអ្នកគាំទ្របានឈរខាង idol រៀងខ្លួន។ ជុំវិញសង្គ្រាមឌឺដងគ្នានេះដែរ អ្នកសិល្បៈ ក៏ដូចជាបុគ្គលល្បីឈ្មោះជាច្រើន បានចេញមករៀបរាប់គុណសម្បត្តិនៃផ្កាយទាំងពីរដួងនេះ និងសង្ឈឹមថាអ្នកទាំងពីរនឹងមិនវិលទៅរកវេលា Disstrack គ្នាជាថ្មី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត