Connect with us

ព័ត៌មានជាតិ

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

បានផុស

នៅ

លោក ពេជ ពិសិដ្ឋ ​ដែលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ការចាប់ខ្លួនបុគ្គលនេះ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ដោយសារពាក់ព័ន្ធបទល្មើសញុះញង់ឱ្យមានការរើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា«ដោយសារគាត់ញុះញង់ឱ្យមានការរើសអើង គាត់និយាយវីដេអូឃ្លីប វាយប្រហាររាជរដ្ឋាភិបាល គាត់មិនសហការក្នុងការផ្ដល់ចម្លើយ ដែលសុទ្ធជាបទល្មើស ដែលគាត់បង្កឡើង ហើយគាត់ក្លែងអត្តសញ្ញាណចឹងទៀត»

មុនឈានដល់ការឃាត់ខ្លួននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ត្រូវបាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ចេញលិខិតកោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធការប្រើប្រាស់បណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ខណៈបុគ្គលរូបនេះ ក៏រងបណ្ដឹងពីលោក ផែង វណ្ណៈ ដែលបានប្ដឹងទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។  

តាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ជា ពៅ សមត្ថកិច្ចនៃនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាកំពុងរៀបចំ​សំណុំ​រឿង ដើម្បី​បញ្ជូនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ​ទៅ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម