ព័ត៌មានជាតិ
ទំនិញល្មើសកម្មសិទ្ធិបញ្ញាជាច្រើន ត្រូវកម្លាំងជំនាញដុតកម្ទេចចោល
ទំនិញមួយចំនួន ល្មើសនឹងកម្មសិទ្ធិបញ្ញា ដែលកម្លាំងជំនាញដកហូតរយៈពេលកន្លងមក និង ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុននាំចូលផ្ដាច់មុខ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ធ្វើការដុតកម្ទេចចោល ក្រោមការត្រួតពិនិត្យពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។

កាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីសាខា ក ប ប ខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុនយូអិនធី ហូលសែល ខូអិលធីឌី បានធ្វើការដុតកម្ទេចចោលនូវទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធិបញ្ញាចំនួន ២៤ កេស និង ១៩ ថង់ ដែលមន្ត្រីសាខា (ក.ប.ប) ចាប់បាននាពេលកន្លងមក។

លោក យី យក់សាន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ទឹកដោះគោដែលកម្ទេចខាងលើ ត្រូវបានកម្លាំង ក ប ប ធ្វើការដកហូតនាពេលកន្លងមក ដែលបាននាំចូលរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Du tchmill (ទឹកដោះគោនេះជាសិទ្ធិចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន Du tchmill)។
ការដុតកម្ទេចនេះធ្វើឡើងក្រោមវត្តមាន លោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងបន្ទាប់ពីបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ