ព័ត៌មានជាតិ
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក
ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក វង សូត អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញចុះពិនិត្យការបង្កបង្កើនផលដំណាំនៅសហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សហគមន៍កសិកម្មបៃតងគោកស្រុក បានបង្កើតឡើងតាំងពីឆ្នាំ២០២០ ដែលមានសមាជិក ៦៥គ្រួសារ មានផ្ទៃដីដាំដុះសរុប២២១ហិចតា ដែលក្នុងនោះ ដាំដំណាំបន្លែមាន៦៤ហិចតា។ ដំណាំសំខាន់ជាងគេ គឺខ្ទឹមស្លឹក ក្រៅពីនោះដំណាំបន្ទាប់បន្សំផ្សេងទៀត មានត្រសក់ ត្រប់ស្រួយ ម្រះ កៅស៊ូ និងស្វាយចន្ទីបន្តិចបន្តួច។ កសិករក្នុងសហគមន៍ និយមដាំខ្ទឹមស្លឹក ដោយសារដំណាំប្រភេទនេះ ងាយស្រួលដាំ មានរយៈពេលដាំដុះត្រឹមតែ១ខែ១០ថ្ងៃ ហើយទទួលបានតម្លៃសមរម្យ ដែលជួយឱ្យកសិករទទួលបានប្រាក់ចំណូលខ្ពស់។

ក្រោយពីបានពិនិត្យកសិដ្ឋាន និងរបៀបបង្កបង្កើនផលរបស់ប្រជាកសិកររួចមក លោក វង សូត បានសំណេះសំណាលជាមួយសមាជិកសហគមន៍ទាំង៦៥គ្រួសារ ដើម្បីបានស្វែងយល់ពីបញ្ហាប្រឈមនានាចំពោះការដាំដុះ ដែលមានដូចជាកង្វះខាតទឹកក្នុងរដូវប្រាំង និងបញ្ហាសត្វល្អិតខ្លះៗផងដែរ។ សហគមន៍មានស្ថានីយបូមទឹកប្រើប្រាស់ប្រព័ន្ធសូឡា និងប្រព័ន្ធស្រោចស្រព្វចំនួន៣កន្លែង ប៉ុន្តែមិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅក្នុងរដូវប្រាំង។

លោកអនុប្រធានទី២ រដ្ឋសភា បានជំរុញឱ្យប្រធានសហគមន៍ និងមន្ទីកសិកម្ម ព្រមទាំងអង្គភាពដែលពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណា ជួយពង្រីកប្រព័ន្ធស្រោចស្រពបន្ថែមទៀត ដើម្បីបំពេញតម្រូវការទឹកនៅក្នុងរដូវប្រាំង និងបានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវជួយគាំទ្របច្ចេកទេសដាំដុះដល់កសិករ។
លោក បានលើកទឹកចិត្តដល់ប្រធានសហគមន៍ និងក្រុមប្រឹក្សាសហគមន៍ ឱ្យខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងធ្វើផែនការផលិតឱ្យបានច្បាស់លាស់ ដោយនាំយកកសិផលរបស់កសិករ ទៅដល់ទីផ្សារគោលដៅចុងក្រោយ ដើម្បីបង្កើនប្រាក់ចំណេញ និងរក្សាបាននិរន្តរភាពទីផ្សារ។ ស្របពេលជាមួយគ្នានោះ ក៏ត្រូវពង្រីកការដាំដុះដំណាំសក្តានុពលផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។

លោក វង សូត និងតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ក៏បានលើកទឹកចិត្តដល់កសិករ ដែលជាសមាជិកសហគមន៍បន្តបង្កបង្កើនផលតាមបច្ចេកទេសរបស់សហគមន៍ ដោយរក្សាឱ្យបានសាមគ្គីភាពក្នុងសហគមន៍៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ