ព័ត៌មានជាតិ
កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពីចម្ការត្របែកជាង ៥០០ ដើម
ផ្លែត្របែកគីឡូដែលបច្ចុប្បន្នកំពុងពេញនិយមនៅលើទីផ្សារ ធ្វើឱ្យគ្រួសារកសិករមួយនៅស្រុកកំរៀង អាចរកប្រាក់ចំណូលប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ ដោយសារតែមួយថ្ងៃអាចប្រមូលផលមិនក្រោមពី ១០០ គីឡូក្រាម លើដំណាំត្របែកប្រមាណជាង ៥០០ ដើម ដើម្បីលក់ចេញទៅលើទីផ្សារ។
លោក ហុិន ប៑ុនហ៑ាន និង អ្នកស្រី ហេង ថារី ជាកសិកររស់នៅភូមិលំផាត់ ឃុំ អូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រកបមុខរបរដាំដំណាំត្របែកគីឡូជាង ៥០០ ដើម នៅក្នុងចម្ការក្បែរផ្ទះ។

កសិកររូបនេះបញ្ជាក់ថា ដំណាំត្របែកដើម្បីអាចប្រមូលផលបានទាំងប្រាំងទាំងវស្សា ចាំបាច់ត្រូវការថែទាំឲ្យបានហ្មត់ចត់ ព្រោះដំណាំនេះជាទូទៅមានផ្លែតែខែវស្សាប៉ុណ្ណោះ ដោយសារតែមានភ្លៀងធ្លាក់គ្រប់គ្រាន់ទើបធ្វើឲ្យដើមត្របែកចេញផ្លែចេញផ្កា បានយ៉ាងល្អ។
លោកហុិន ប៊ុនហ៊ាន បានបន្ថែមថា សម្រាប់ចម្ការត្របែករបស់លោក គឺលោកបានរត់បណ្ដាញទុយោទឹកនៅចន្លោះដើមត្របែកទាំងអស់។ សម្រាប់រដូវប្រាំងគឺលោកត្រូវប្រើប្រាស់ទឹកស្រោចទៅលើគល់ ឲ្យបានសើមជាប្រចាំដើម្បីឲ្យគ្រាប់អាចចេញផ្កានិងផ្លែនៅគ្រប់រដូវ។
ឯការថែទាំគឺលោកត្រូវប្រើក្រដាសខ្ចប់ផ្លែទាំងអស់ ដើម្បីជៀសវាងការបំផ្លាញពីកូនសត្វតូចៗ ហើយការវេចខ្ចប់នេះក៏អាចធ្វើឲ្យផ្លែត្របែកមានពណ៌សម្បុរសស្អាតថែមទៀតផង ដោយនៅពេលប្រមូលផលម្ដងៗ គឺមិនក្រោមពី ១០០ គីឡូក្រាមឡើយ ដោយក្នុងមួយគីឡូក្រាម អាចលក់បានតម្លៃ ២ ៥០០ រៀល គឺមានម៉ូយមកទទួលយកដល់ចំការតែម្ដង។

បច្ចុប្បន្ននេះលោកកំពុងត្រៀមពង្រីកចម្ការត្របែកនេះបន្ថែមទៀតទៅលើផ្ទៃដីដែលនៅសល់ ព្រោះវាអាចជួយសម្រាលបន្ទុកក្នុងជីវភាពគ្រួសាររបស់លោកបានយ៉ាងល្អប្រសើរ បើទោះបីជារដូវប្រាំងត្របែកពុំមានផ្លែ ក៏ត្របែកក្នុងចម្ការរបស់លោក នៅតែអាចប្រមូលផលបានជាបន្តបន្ទាប់៕
អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី