ព័ត៌មានជាតិ
ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក
ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រកាសផ្តល់ឱកាសការងារចំនួន ៦០ ៩០៨ កន្លែង ជូនអ្នកកំពុងស្វែងរកការងារធ្វើទៅតាមវិស័យធំៗចំនួន៣។ ការងារទាំងនោះរួមមាន ផ្នែកឧស្សាហកម្ម ៤៩ ៤៥១ កន្លែង សេវាកម្ម ៦៩ ៧៥ និងផ្នែកសិកម្ម ៥៤៨២ កន្លែង។

ប្រភេទមុខរបរទាំង១០ ដែលត្រូវបានប្រកាសជ្រើសរើសទៅតាមវិស័យរួមមាន អ្នកបញ្ជាម៉ាស៊ីនសេរ កម្មករវេចខ្ចប់ដោយដៃ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម យន្តការី និងអ្នកតម្លើងអគ្គិសនី វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ មន្រ្តីឥនទាន និងប្រាក់កម្ចី កម្មដំណាំចម្រុះ និងចិញ្ចឹមបសុសត្វ អ្នកធ្វើការក្នុងកាស៊ីណូ និងអ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងមុខរបរផ្សេងទៀត។

ព័ត៌មានបន្ថែមពីឱកាសការងារ បងប្អូន យុវជន សិស្ស និស្សិត អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ