Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ម្តងទៀត ហើយចាប់ផ្តើមទំនាក់ទំនងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង។

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៩ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកត្រាំ លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីកេរុ អ៊ីហ្ស៊ីបា នៅឯសេតវិមានកាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥។

ក្នុងអំឡុងពេលនោះ លោកត្រាំ បាននិយាយដូច្នេះ «ខ្ញុំគិតថា វាជាលាភធំសម្រាប់មនុស្សគ្រប់គ្នាដែលឃើញ ខ្ញុំធ្វើការជាមួយគាត់។ ខ្ញុំចង់មានន័យថា ខ្ញុំចុះសម្រុងជាមួយគាត់ ហើយគាត់ក៏ចុះសម្រុងជាមួយខ្ញុំដែរ ហើយនោះជារឿងល្អ មិនមែនជារឿងអាក្រក់ទេ»។

លោក ត្រាំ បន្តថា «យើងនឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង និងជាមួយលោក គីម ជុងអ៊ុន តែម្តង។ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​បញ្ឈប់​សង្គ្រាមហើយ! ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៦ របស់ខ្ញុំបានជួយការពារជម្លោះ។ ខ្ញុំគិតថា បើខ្ញុំមិនឈ្នះការបោះឆ្នោតពិសេសនោះទេ អ្នកប្រហែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់ហើយ ប៉ុន្តែ​ខ្ញុំ​ធ្វើបាន ហើយ​យើង​មាន​ទំនាក់ទំនង​ល្អ​ណាស់»​។

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន (រូបថត៖ APA)

សូមជម្រាបថា ក្នុងឆ្នាំ២០១៨ លោកត្រាំ និងលោកគីម បានជួបគ្នានៅប្រទេសសិង្ហបុរី សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច ជាមួយមេដឹកនាំកូរ៉េខាងជើង។ កិច្ចប្រជុំនោះ សម្រេចបានកិច្ចព្រមព្រៀងធំមួយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ទោះបីជាគេមិនដឹងលម្អិតក៏ដោយ។

កិច្ចប្រជុំកំពូលលើកទីពីរគឺនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ ប៉ុន្តែវាបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទេ ព្រោះតែមានការខ្វែងគំនិតគ្នាលើវិធានការបន្ធូរបន្ថយទណ្ឌកម្ម និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លុះមកដល់ចុងឆ្នាំនោះ លោក ត្រាំ បានក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលឈានជើងលើទឹកដីកូរ៉េខាងជើង ដោយមេដឹកនាំទាំងពីរ បានជួបគ្នាក្នុងតំបន់គ្មានយោធា ដែលពុះចែកកូរ៉េខាងជើងនិងកូរ៉េខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​លើក​ទី​២ក្នុង​ឆ្នាំ​២០២៥ មុន​ពេល ត្រាំ ឡើង​កាន់​តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៧ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម