ព័ត៌មានជាតិ
រដ្ឋមន្ត្រីដែនដី អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានថ្លែងឱ្យដឹងថា រហូតមកដល់ឆ្នាំ២០២៥នេះ ក្រសួងបានចុះបញ្ជីដីធ្លី បានចំនួនប្រមាណ៤លានក្បាលដីហើយ ខណៈសល់ ៥០ម៉ឺនក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។

ថ្លែងនៅក្នុងពិធីបុកគ្រឹះសាងសង់អាគារកងរាជអាវុធហត្ថខេត្តតាកែវថ្មី នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានមានប្រសាសន៍បន្តថា មន្រ្តីក្រសួងដែនដី នឹងប្រឹងប្រែងបិទបញ្ចប់ការចុះបញ្ជីក្បាលដី ដែលនៅសល់ប្រមាណ៥០ម៉ឺនក្បាលដីទៀត នៅឆ្នាំ២០២៦ខាងមុខនេះ។ ការបិទបញ្ចប់ការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ វានឹងធ្វើឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី និងកាត់បន្ថយពីបញ្ហាជំលោះដីធ្លីផងដែរ។

លោក សាយ សំអាល់ បានលើកឡើងទៀតថា តាមរយៈការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានចំនួនដ៏ច្រើននេះ វាបានធ្វើឱ្យបញ្ហាទំនាស់ និងជំលោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ពោលទំនាស់ដីធ្លីដែលកំពុងតែស្ថិតនៅក្នុងដៃរបស់ក្រសួងដែនដី មាននៅក្រោម១ពាន់រឿង ហើយមន្រ្តីក្រសួងកំពុងតែប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាក្នុងពេលឆាប់ៗខាងមុខនេះ ដោយឡែកបញ្ហារបស់បុរីក៏ក្រសួងបានដោះស្រាយបានមួយចំនួនធំ ហើយរហូតមកដល់ពេលនេះមានបុរីជាង ២០ប៉ុណ្ណោះដែលកំពុងតែដោះស្រាយបន្ត។

សូមបញ្ជាក់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថ្មី បានបុកគ្រឹះដំណេីរការសាងសងហេីយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការផ្ដួចផ្ដើមកសាងពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អនុវត្តការងារផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដែលមានទីតាំងនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕
អត្ថបទ៖ វីរៈ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ