ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា បានថ្លែងនូវការអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលបានមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជាដោយឥតគិតថ្លៃ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) នៅសណ្ឋាគារ SUN & MOON ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រុមការងាររបស់លោកបានព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរបានចំនួន ១២រាជធានី-ខេត្ត ស្មើនឹងចំនួន ៥ម៉ឺន៥ពាន់នាក់ ព្រមទាំងបានផ្តល់សម្ភារៈមួយចំនួនទៀតដល់អ្នកជំងឺផងដែរ។ ចំណែកឯបេសកកម្មលើកទី ១៣នេះ ត្រូវបានធ្វើឡើងក្នុងទឹកដីខេត្តក្រចេះ ដែលគិតចាប់ពីថ្ងៃទី ១០-១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំណែកឯឆ្នាំខាងមុខទៀត លោកនឹងបន្តព្យាបាលដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជាតាមផែនការសមាគមដែលបានកំណត់។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការព្យាបាលដោយឥតគិតថ្លៃនេះ បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ។ សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានរួមគ្នាបង្កើតជាក្រុមមួយ ដើម្បីធ្វើការងារមនុស្សធម៌ ហើយអំពើល្អនេះត្រូវបានចងចាំ និងកត់ត្រាទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ